ព័ត៌មានអន្ដរជាតិ
លោក Vance៖ បើអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរ រដ្ឋអារ៉ាប់ផ្សេងទៀតនឹងប្រជែងគ្នាធ្វើតាម
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានលើកឡើងនូវសេណារីយ៉ូដ៏គួរឲ្យព្រួយបារម្ភមួយសម្រាប់មជ្ឈិមបូព៌ា ដោយព្រមានថា អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងក្លាយជាភ្លើងបញ្ឆេះឲ្យមានការប្រណាំងប្រជែងសព្វាវុធនុយក្លេអ៊ែរភ្លាមៗពាសពេញតំបន់។

តាមការចុះផ្សាយរបស់ Washington Examiner នាថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៦ លោក Vance បានព្យាករថា បើទីក្រុងតេហេរ៉ង់ឈានដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ នោះអារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ផ្សេងទៀតក្នុងតំបន់ឈូងសមុទ្រ នឹងប្រញាប់ប្រញាល់បង្កើតឃ្លាំងអាវុធផ្ទាល់ខ្លួន «នៅថ្ងៃបន្ទាប់» ភ្លាម។ ការព្រមាននេះ ធ្វើឡើងក្នុងអំឡុងពេលដ៏សំខាន់បំផុត ខណៈដែលបេសកជនអាមេរិក លោក Steve Witkoff កំពុងត្រៀមខ្លួនសម្រាប់ជំនួបជាមួយមន្ត្រីអ៊ីរ៉ង់នៅប្រទេសអូម៉ង់នាថ្ងៃសុក្រសប្ដាហ៍នេះ។
ស្របពេលដែលគោលនយោបាយ«America First»នៅតែផ្តោតសំខាន់លើការបញ្ឈប់ការរីកសាយភាយអាវុធជាសកល លោក Vance បានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីត្រាំគ្មានបំណង ក្នុងការធ្វើឲ្យមានកំហុសយោធាដដែលៗដូចសម័យសង្គ្រាមអ៊ីរ៉ាក់នោះទេ។ ផ្ទុយទៅវិញ រដ្ឋបាលលោកកំពុងលេងល្បែងយុទ្ធសាស្ត្រ «តើពួកគេនឹងធ្វើ ឬមិនធ្វើ» ដោយលោកត្រាំ រក្សាជម្រើសគ្រប់ផ្លូវក្នុងដៃ ស្របពេលកំពុងព្រមានជាសាធារណៈដល់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថាគួរតែ«បារម្ភឲ្យមែនទែន»។ យោងតាមលោក Vance គោលដៅគឺដោះស្រាយភាពទាល់ច្រកតាមរយៈមធ្យោបាយមិនមែនយោធា ប៉ុន្តែលោកក៏បានកត់សម្គាល់ចំៗថា បើយោធាក្លាយជាជម្រើសតែមួយគត់ នោះលោកប្រធានាធិបតីក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់វា។
សូមជម្រាបថា យុទ្ធសាស្ត្ររបស់រដ្ឋបាលអាមេរិកកំពុងជួបឧបសគ្គធំមួយ គឺវិវាទលើរបៀបវារៈនៃកិច្ចពិភាក្សា។ អាមេរិកចង់ដោះស្រាយបញ្ហាឃ្លាំងមីស៊ីលរបស់ទីក្រុងតេហេរ៉ង់ តែអ៊ីរ៉ង់បានទទូចថានឹងពិភាក្សាតែអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


