Connect with us

ព័ត៌មានជាតិ

ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច

បានផុស

នៅ

ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌសរុបចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៩៣៩ ទីតាំង/ផ្នែកចំណុច។ ជាមួយគ្នានេះ ក្រសួងបានជួសជុលនិងអភិរក្ស វត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុ សរុបចំនួន  ៥ ០៦១ មុខ ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៤ ៩៣៧ មុខ។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សកម្មភាពការងារក្នុងឆ្នាំ២០២៥កន្លងទៅ មានចំនួនសរុប ៦,៦២១ ដោយក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួន ១,៣៩៨ និងសកម្មភាពការងារក្រៅផែនការមានចំនួនប្រមាណ ៥,២២៣។ បើធៀប​នឹងឆ្នាំ២០២៤ សកម្មភាពការងារជារួមក្នុងឆ្នាំ២០២៥ មានការថយចុះចំនួន ២,៤៣១ សកម្មភាព ស្មើនឹង ២៦.៨៦%។  

លោកគូសបញ្ជាក់ថា៖«ពិនិត្យជារួម ការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបណ្តុះបណ្តាលមូលធនមនុស្ស ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ ការផលិតភាពយន្តនិងវីដេអូ គឺសម្រេចបានលទ្ធផលលើសពីគោលដៅប្រចាំឆ្នាំដែលបានកំណត់»។

ដោយឡែក ការអភិរក្សបុរាណដ្ឋាន ក្រសួងបានវាស់វែងចំនួន ​១៨ ៥៣០ ស្មើនឹង ៩៦.៥៧% ក្នុងនោះបុរាណដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិមានចំនួន ៣ ១៦២ ស្មើនឹង ១៦.៤៧%, ចំណែកឯបុរាណដ្ឋានដែលមិនទាន់បានវាស់វែងមានចំនួន ៦៥៧ ស្មើនឹង ៣.៤២%។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២៥ ក្រសួងបានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨  មុខ​ ក្នុងនោះពីស្ថាប័ន​​នានាចំនួន ៤០  និងពីបុគ្គលចំនួន ១ ១១៨ (គិត​​ពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម