Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា

បានផុស

នៅ

ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសនេះ បាន​ឱ្យដឹងថា ​ខ្លួន​បានបន្តការទិញមាសចូល ១៥ ខែជាប់ៗគ្នានៅខែមករា ដែលវា​បង្ហាញពីតម្រូវការរឹងមាំ​លើទ្រព្យសម្បត្តិសុវត្ថិភាព។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ PBoC ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ (៧ កុម្ភៈ) បាន​បង្ហាញថា ស្ដុកមាសរបស់ចិន បាន​កើនដល់ ៧៤,១៩ លាន​អោន គិតត្រឹមចុងខែមករា ដោយ​កើនឡើងពី ៧៤,១៥ លាន​អោន គិតត្រឹមខែធ្នូ ចុងឆ្នាំមុន។ ​

តម្លៃ​ទុនបម្រុងមាសរបស់ចិន បានកើនឡើងដល់ ៣៦៩,៥៨ ប៊ីលានដុល្លារនៅចុងខែមករា ពី ៣១៩,៤៥ ប៊ីលានដុល្លារ​ នៅខែធ្នូ។

តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពក្នុងគ្រាមិនប្រាកដប្រជា ឬហានិភ័យនយោបាយ ឬសេដ្ឋកិច្ច បាន​កើនឡើងខ្លាំងនៅដើមឆ្នាំនេះ ដោយ​ហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរហូតដល់ជិត ៥ ៦០០ ដុល្លារ/អោន។ យ៉ាងណាមិញ តម្លៃនេះបាន​ថយចុះមកវិញ ក្រោយ​ភាពតានតាងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មបាន​ស្រាកស្រាន្ត។ ​

គួរកត់សម្គាល់ថា​​ ​ខណៈធនាគារកណ្ដាលចិន​បន្តទិកមាសស្តុក ការប្រើប្រាស់មាសរបស់ចិន​បាន​បន្តធ្លាក់ចុះក្នុងឆ្នាំ ២០២៥ ដែលជាការ​ធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា​ ក្នុងអត្រាប្រមាណ ៣,៧៥% មកត្រឹម ៩៥០ តោន។ នេះបើតាមសមាគមមាសចិន​។

នៅខែឧសភា​ ឆ្នាំ ២០២៤ ចិន​បានផ្អាកការទិញមាស ក្រោយ​ពីបាន​ទិញ ១៨ ខែ ជាប់ៗគ្នា។ យ៉ាងណាមិញ ៦ ខែក្រោយមក ចិន​បាន​បើកការទិញមាសចូលជាថ្មី៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម