Connect with us

ព័ត៌មានអន្ដរជាតិ

Straits Times៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ជាកត្តាមួយ ជួយឲ្យ អនុទីន ឈ្នះឆ្នោត

បានផុស

នៅ

លោក អានុទីន ឆាន់វីរៈគុល បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតនៅប្រទេសថៃ​ ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើន ហើយស្របពេលជាមួយគ្នានោះ សារព័ត៌មាន Straits Times បានលើកយកកត្តា៣យ៉ាងដែលជួយឲ្យបុរសម្នាក់នេះឈ្នះឆ្នោត ក្នុងនោះមានទាំងជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អានុទីន ឆាន់វីរៈគុល (រូបថត៖ Reuters)

កាសែត Straits Times បានចេញផ្សាយអត្ថបទមួយនៅរាត្រីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ ដោយបង្ហាញថា អ្វីដែលផ្ដល់ប្រៀបឈ្នះដល់លោក អានុទីន និង គណបក្សភូមិចៃថៃ អាចមកពីកត្តាចំនួនបីគឺ៖ ជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជា ការបញ្ចូលអ្នកបច្ចេកទេស និងសមត្ថភាពអភិបាលកិច្ច។

ជុំវិញកត្តាជម្លោះជាមួយកម្ពុជា, ជំហររបស់ អានុទីន បានទាក់ទាញចិត្តអ្នកបោះឆ្នោត។ ក្នុងអំឡុងពេលមានភាពរកាំរកូសក្នុងតំបន់ ធ្វើឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រលោកអានុទីន ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនថៃភាគច្រើនកំពុងគាំទ្រនិងស្រឡាញ់សង្គ្រាមជាងសន្តិភាព។

អានុទីន ឆាន់វីរៈគុល (រូបថត៖ Reuters)

លោក Napon Jatusripitak អ្នកស្រាវជ្រាវ និងជាអ្នកសម្របសម្រួលកម្មវិធីសិក្សាពីប្រទេសថៃនៅវិទ្យាស្ថាន ISEAS – Yusof Ishak នៃប្រទេសសិង្ហបុរីបានឲ្យដឹងថា លោកអានុទីន ទទួលបានការគាំទ្រខ្លាំងពីក្រុមអ្នកអភិរក្សនិយមថៃ។

ចំណែក លោក Titipol Phakdeewanich អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Ubon Ratchathani ប្រទេសថៃនិយាយថា ជ័យជម្នះរបស់គណបក្សភូមិចៃថៃ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ។ គណបក្សនេះបាននិងកំពុងប្រើប្រាស់ «សន្លឹកបៀជាតិនិយម» ដែលមិនមែនត្រឹមតែលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងពាក់ព័ន្ធនឹងមនោគមវិជ្ជា «ភាពជាថៃ» ផងដែរ។

សូមជម្រាបថា លទ្ធផលក្រៅផ្លូវការ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃចន្ទ គណបក្សភូមិចៃថៃ ជាប់លេខ១ដោយទទួលបាន​អាសនៈចំនួន២០០, គណបក្សប្រជាជនជាប់លេខ២ មាន៩៦​ អាសនៈ, ភឿថៃ លេខ៣មាន៨៣​អាសនៈ និងក្លាថាម លេខ៤មាន៦៤​ អាសនៈ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម