ព័ត៌មានជាតិ
ACU ដាស់តឿនដល់មន្រ្តីសមត្ថកិច្ចខេត្តកោះកុងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាស់តឿនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ចក្នុងខេត្តកោះកុង ឲ្យបង្កើនការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរបស់ខ្លួនឱ្យបានល្អប្រសើរ ចៀសវាងប្រព្រឹត្តអំពើផ្ទុយច្បាប់។ គ្រប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តកោះកុង ចាំបាច់ត្រូវតែរួបរួមពង្រឹងភាពស្អាតស្អំតាមតួនាទីភារកិច្ចការងាររបស់ខ្លួន តាមរយៈការមិនត្រូវប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពសំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

គូសបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធក្នុងខេត្តកោះកុង លោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពន្យល់ថា មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ចាំបាច់ចូលរួមជំរុញកសាងរដ្ឋបាលស្អាតស្អំនៅតាមស្ថាប័នរៀងៗខ្លួន សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈការមិនប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពណាមួយឡើយ។

លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការសមត្ថកិច្ចជុំវិញខេត្តកោះកុង ត្រូវចូលរួមពង្រឹងភាពស្អាតស្អំទៅតាមតួនាទីភារកិច្ចការងាររបស់ខ្លួនអោយបានល្អប្រសើរ ចៀសវាងការលួចប្រព្រឹត្តអំពើពុករលួយដែលផ្ទុយនឹងច្បាប់ហាមឃាត់ និងសំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។ ទោះយ៉ាងណា លោក ឱម យ៉ិនទៀង មើលឃើញថា រដ្ឋបាលខេត្តកោះកុងបានកំពុងអនុវត្តតួនាទីភារកិច្ចបានល្អរលូន ហើយបែបនេះក្តីដំណើរការស៊ើបអង្កេតបញ្ហាពុករលួយណាមិនត្រូវបានលាតត្រដាងជាសាធារណៈពេកនោះទេ។

ដោយឡែកលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានចាត់ទុកក្រើនរម្លឹករបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ជាផែនទីបង្ហាញផ្លូវប្រកបដោយស័ក្កិសិទ្ធិភាពក្នុងការអនុវត្តការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពស្អាតស្អំ គុណធម៌ តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគិតយុត្តកំណត់។

លោកស្រីអភិបាលខេត្ត ក៏បានទាមទារដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្រោមឱវាទរបស់ខ្លួនចាំបាច់អនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងធានាមិនចូលរួមសកម្មភាពប្រព្រឹត្តអំពើពុករលួយណាមួយក្នុងមូលដ្ឋានគ្រប់គ្រង។

នៅឆ្នាំ២០២៥ រដ្ឋបាលខេត្តបានកែសម្រួលសមាសភាពក្រុមជំនួយការរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយក្រសួងមហាផ្ទៃផ្នែកមន្រ្តីរដ្ឋបាលស៊ីវិល និងផ្តើមអនុវត្តការងារស្របតាមនីតិវិធីចំពោះមន្រ្តីដែលជាប់កាតព្វកិច្ច ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន១៩១នាក់ ស្រ្តីចំនួន៥៤នាក់។ ក្នុងនោះបានប្រកាសតាមរបប២ឆ្នាំ ចំនួន១៨៩នាក់ និងមរណភាព២នាក់៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


