Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ចិន​លុប​ចោល​ទោស​ប្រហារជីវិត លើ​បុរស​​កាណាដាម្នាក់ ​បន្ទាប់ពីរឿងក្តីនេះតានតឹងច្រើនឆ្នាំ

បានផុស

នៅ

តុលា​ការ​កំពូលរបស់ប្រទេសចិន​បាន​លុប​ចោល ការ​​​កាត់​ទោស​ប្រហារ​ជីវិតលើ​បុរស​ជនជាតិ​កាណាដា​ម្នាក់ ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃ​ចន្ទ។ ​រឿង​ក្តី​នេះ​​ ​បាន​ធ្វើឱ្យទំនាក់ទំនង​ការ​ទូត​រវាង​ទីក្រុង​ អ៊តាវ៉ា​(Ottawa) និង​ទីក្រុង​ប៉េកាំង​មាន​ភាព​តានតឹង​អស់​ជា​ច្រើន​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ។ រូបភាព៖ ក្រសួងការបរទេសចិន!

យោងតាម​រ៉យទ័រ នៅ​ថ្ងៃទី៩ ខែ​កុម្ភៈ លោក Robert Schellenberg ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៤​ពី​បទ​សង្ស័យ​​រត់​ពន្ធ​គ្រឿង​ញៀន ហើយ​កាត់​ទោស​ក្នុង​ឆ្នាំ​ ២០១៨ ជា​លើក​ដំបូងឱ្យ​ជាប់​គុក ១៥ ឆ្នាំ។ ជាពិសេស​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជា​បន្តបន្ទាប់ នៅ​ខែមករា ឆ្នាំ ២០១៩ ពោល​គឺមួយខែ​បន្ទាប់​ពីនាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Meng Wanzhou ត្រូវ​បានចាប់​ខ្លួន​នៅទីក្រុង Vancouver តាម​ដី​ការ​បស់​សហរដ្ឋ​អា​មេ​រិក​។

មេធាវី​​មូលដ្ឋាន​នៅទីក្រុងប៉េកាំង លោក Zhang Dongshuo បាន​ប្រាប់​រ៉យទ័រថា តុលាការ​ប្រជាជន​កំពូល​របស់​ប្រទេសចិន កាល​ពី​ថ្ងៃ​សុក្រ ​បាន​កាត់​ក្តីប្រឆាំង​នឹងការ​កាត់​ទោស​ប្រហារ​ជីវិត​ និង​​អនុម័ត​ដោយ​តុលាការ​ជាន់​ទាប។

លោក​បាន​បន្ត​ថា សំណុំ​​រឿង​​នេះ​​នឹង​​ត្រូវ​​បញ្ជូន​​ទៅ​​តុលា​ការ​​ប្រជាជន​​​នៅ​ខេត្ត Liaoning ដើម្បីធ្វើ​​​ជំនុំ​​ជម្រះ​​ឡើង​​វិញ។

ការ​ធ្វើ​ឡើង​នេះ​ កើត​ឡើង​តិច​ជាង​មួយ​ខែ​បន្ទាប់​ពី​នា​យក​រដ្ឋ​មន្រ្តី​កា​ណា​ដា​ លោក Mark Carney បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ មក​កាន់​ប្រទេស​ចិន​។ ជា​កន្លែង​ដែល​ខ្លួន​​​អបអរ​ ចំពោះ​ភាព​ប្រសើរ​ឡើងវិញ​នៃ​ទំនាក់​ទំនង​របស់​ប្រទេសទាំង​ពីរ​ បន្ទាប់ពីមាន​ភាព​​ជូរ​ចត់​នៅ​ក្រោម​ការ​​ដឹក​នាំ​មុន​របស់​កាណា​ដា លោក Justin Trudeau។

ចំណែក​អ្នក​នាំពាក្យក្រសួងការបរទេសកាណាដា បាន​ប្រាប់រ៉យ​ទ័រ​ថា ​ពួកគេ​​ដឹង​ពីសេចក្តីសម្រេចរបស់តុលាការកំពូល​រួច​ហើយ​។ លើសពី​នេះ នឹង​បន្ត​ផ្តល់​សេវាផ្លូវ​ច្បាប់​ដល់ លោក​ Schellenberg និងគ្រួសាររបស់គេ​។ តែ​លោកមិនបានបញ្ជាក់​លម្អិត​ពី​ការ​សម្រេច​ចិត្ត​នេះ​នៅ​ឡើយ​ទេ​។

លោក​បាន​បន្ត​ថា​៖ « តាម​ការវិនិច្ឆ័យពី​សុន្ទរកថា​ផ្លូវ​ការ​របស់​ប្រទេស​ទាំង​ពីរ មាន​លទ្ធភាពល្អ​ច្រើន​​នៃការ​សម្រេចចិត្ត​របស់តុលា​ការ​កំពូល។​ ​បន្ទាប់​ពីនាយករដ្ឋមន្ត្រីកាណាដា​បានធ្វើទស្សនកិច្ច​មក​កាន់​ប្រទេស​ចិន​ នេះបើយោងតាមបទពិសោធន៍របស់ខ្ញុំ»។

ចំណែក​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាន​ថ្លែង​​អំឡុង​សន្និសីទ​ខ្លី​មួយកាលពីថ្ងៃចន្ទ ពី​ករណី​របស់ លោក​ Schellenberg ថា៖ «ស្ថាប័ន​តុលាការរបស់ចិន​បាន​ស្តាប់​ដោយ​ឯករាជ្យ នូវ​ករណី​ពាក់​ព័ន្ធ និង​បាន​ចេញសាលក្រមស្រប​តាមផ្លូវ​ច្បាប់»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម