ព័ត៌មានអន្ដរជាតិ
ភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅថៃ ផ្ទុះឡើងច្រើនខេត្ត ខណៈ អានុទីនថា រួចរាល់ជាង៩០%
ភាពមិនប្រក្រតីនិងការបន្លំក្នុងការបោះឆ្នោតក្នុងប្រទេសថៃបានផ្ទុះឡើងជាបន្តបន្ទាប់ ដោយជំរុញឲ្យគណៈកម្មការរៀបចំការបោះឆ្នោតថៃ បើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់មួយនៅថ្ងៃទី១០ខែកុម្ភៈនេះ ខណៈអតីតមន្ត្រីនៃគណកម្មការរៀបចំការបោះឆ្នោតចេញមករិះគន់ការបោះឆ្នោតលើកនេះ ព្រមទាំងព្រលយអំពីលទ្ធភាពដែលអាចឲ្យរៀបចំការបោះឆ្នោតឡើងវិញទៀតផង។

សារព័ត៌មានថៃជាច្រើន បានងាកមកចាប់អារម្មណ៍ចុះផ្សាយយ៉ាងព្រោងព្រាតអំពីការតវ៉ារបស់ប្រជាជនថៃ នៅខេត្តមួយចំនួន មានដូចជា ខេត្ត Phatum Thani ខេត្ត Chon Buri ខេត្ត Ubon Ratchathani ខេត្ត Si Sa Ket ខេត្ត Phuket និង បណ្តាទីតាំងស្ថានីយបោះឆ្នោតជាច្រើនទៀត។
យោងការផ្សាយរបស់សារព័ត៌មាន Thai Enquirer គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបើកកិច្ចប្រជុំផ្ទៃក្នុងជុំវិញភាពមិនប្រក្រតីដែលត្រូវបានគេសង្ស័យនៅក្នុងការរាប់សន្លឹកឆ្នោត និង ការដោះស្រាយទំនាស់ ដោយគណៈកម្មការនេះត្រុវតម្រូវឲ្យប្រធានគណៈកម្មការបោះឆ្នោតតាមបណ្តាខេត្តសរសេរបកស្រាយ មុនគណៈកម្មការបោះឆ្នោតថ្នាក់ជាតិបកស្រាយទៅដល់សាធារណៈជន។
ភាពមិនប្រក្រតីនៃការបោះឆ្នោតនៅប្រទេសថៃបានផ្ទុះឡើងនិងរីករាលដាលយ៉ាងឆាប់រហ័សទៅច្រើនតំបន់ ខណៈមានថ្នាក់ដឹកនាំនយោបាយបានចេញមកទាមទារឲ្យមានការទទួលខុសត្រូវជាបន្តបន្ទាប់ដូចគ្នា។
សារព័ត៌មាន The Standard របស់ប្រទេសថៃ បានស្រង់សំណេររបស់ លោក Phumtham Wechayachai ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សភឿថៃបង្ហោះនៅថ្ងៃទី១០កុម្ភៈនេះថា «ការបោះឆ្នោតមានភាពមិនប្រក្រតីនិងទាមទារឲ្យមានការទទួលខុសត្រូវ» ដោយសង្កត់ធ្ងន់ថា គណបក្សនេះក៏មើលឃើញនូវភាពមិនប្រក្រតីកើតឡើងដូចប្រជាជនជាច្រើនតំបន់បានមើលឃើញដែរ។
ជាមួយគ្នានោះអតីតសមាជិកគណកម្មការរៀបចំការបោះឆ្នោតថៃ លោក Somchai Srisutthiyakorn ត្រូវបានកាសែត Khaosod English របស់ប្រទេសថៃស្រង់សំណេរក្នុងហ្វេសប៊ូករបស់លោក បានផ្សាយថា ភាពមិនប្រក្រត្រីដែលបានកើតឡើងនេះ បង្ហាញពីភាពខ្វះវិជ្ជាជីវៈរបស់មន្ត្រី និងការគ្រប់គ្រងការបោះឆ្នោត។
តាមអ្វីដែលលោកបានលើកឡើង ការបោះឆ្នោតថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ ២០២៦ បានឃើញបាតុភូតជាច្រើនដែលឆ្លុះបញ្ចាំងថា គណៈកម្មការរៀបចំការបោះឆ្នោតនៅតែមិនទាន់បានគ្រប់គ្រងការបោះឆ្នោតតាមរបៀបវិជ្ជាជីវៈនៅឡើយ។ មន្ត្រីការិយាល័យបោះឆ្នោតខ្វះស្តង់ដារស៊ីសង្វាក់គ្នាក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ។
បើតាមការចុះផ្សាយនោះ ភាពមិនប្រក្រតីកើនឡើងយ៉ាងរហ័សនេះ ការរាប់សន្លឹកឆ្នោតនៅតាមស្ថានីយបោះឆ្នោតខ្លះមិនអាចឆ្លុះបញ្ចាំងពីដំណោះស្រាយទាំងមូលទេ ហើយ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានល្អ ការបោះឆ្នោតឡើងវិញជាវិធីសាស្ត្រដើម្បីបញ្ចប់ការតវ៉ា។
នៅថ្ងៃទី១០ខែកុម្ភៈនេះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទុះ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍មុនដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោយថ្ងៃបោះឆ្នោត ដោយបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតមិនទាន់ជាផ្លូវការនៅឡើយទេ គឺប្រហែល ៩២%។ ដូច្នេះ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើជំហររបស់ប្រធានសភាតំណាងរាស្ត្រ ឬការបង្កើតរដ្ឋាភិបាលថ្មីនោះទេ ដោយស្នើសុំឱ្យរង់ចាំការបញ្ជាក់ពេញលេញពីគណៈកម្មការរៀបចំការបោះឆ្នោត (EC)៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


