ព័ត៌មានជាតិ
អង្គការ AHF និងអាជ្ញាធរជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប ខេ ម៉ល ផ្លូវវេងស្រេង រាជធានីភ្នំពេញ ដើម្បីជាការលើកកម្ពស់ការប្រើប្រាសស្រោមអនាម័យឱ្យកាន់តែទូលំទូលាយសំដៅចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកាមរោគ និងជំងឺអេដស៍។

បើតាមលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថា យុទ្ធនាការទិវាស្រោមអនាម័យអន្តរជាតិអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍មួយចំនួនរួមមានការអប់រំ ការធ្វើតេស្ត ការចែកស្រោមអនាម័យ ពិភាក្សាពីស្រោមអនាម័យ អបអរសាទរ និងរបាំកំសាន្តសប្បាយ ជាមួយតន្ត្រី សម័យ បុរាណ ផងដែរដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលមេរោគអេសដ៍។

លោកវេជ្ជបណ្ឌិតបានបន្តថា ការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ មិនមែនជារឿងអាថ៌កំបាំងទេ វាជាអ្វីដែលកើតឡើងនៅពេលដែលមូលនិធិសកលថយចុះ ហើយស្រោមអនាម័យមិនត្រូវបានផ្តល់អាទិភាពសម្រាប់ការបង្ការមេរោគអេដស៍ បើគ្មានការកែតម្រូវជាបន្ទាន់ទេ ការឆ្លងមេរោគអេដស៍នឹងកើនឡើងក្នុងពេលឆាប់ៗនេះ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ស្រោមអនាម័យដែលប្រើប្រាស់រាប់ទសវត្សរ៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ជាសកល និងមិនចំណាយច្រើន។ ការរក្សាការបង្ការការឆ្លងមេរោគអេដស៍ និងការទប់ស្កាត ការកើនឡើងនៃការឆ្លងជំងឺកាមរោគមិនតម្រូវឱ្យមានការច្នៃប្រឌិតវិទ្យាសាស្ត្រថ្មីទេ តែតម្រូវឱ្យមានឆន្ទៈគោលនយោបាយ ការវិនិយោគប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តឡើងវិញដើម្បីធានាថាស្រោមអនាម័យគឺឥតគិតថ្លៃ ឬមានតម្លៃសមរម្យ និងអាចរកបានយ៉ាងទូលំទូលាយសម្រាប់អ្នកដែលត្រូវការវាបំផុត។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ទិវាស្រោមអនាម័យអន្តរជាតិដែលតែងតែរៀបចំនៅថ្ងៃទី១៣ ខែកុម្ភៈត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោក សម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដែលមិនបានគ្រោងទុក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


