Connect with us

សេដ្ឋកិច្ច

​ក្រសួងរ៉ែ ​និង​ថាមពល​គ្រោង​រៀបចំ​ពិព័រណ៍​ផលិតផលរ៉ែ ​ឆ្នាំ២០២៦ ​រយៈពេល ២ ថ្ងៃ​

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល ​នឹង​រៀបចំពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ស្ថិតនៅមុខវត្តឧណ្ណាលោម ដែលនឹង​មានការតាំងបង្ហាញអំពីសមិទ្ធផល ការ​ងារ​របស់​វិស័យរ៉ែជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ​ រដ្ឋមន្ត្រីក្រសួងរ៉ែ ​និងថាមពល ​មានប្រសាសន៍ថា ​តាម​រយៈការទទួលបានចំណូលពីវិស័រ៉ែ​ ប្រជាពលរដ្ឋ​អាច​សង្កេត​ឃើញ​ពី​ការ​ប្រែប្រួល​ ព្រោះក្រសួង​រ៉ែ និងថាមពល បានធ្វើការកែ​ទម្រង់​ផង លុប​បំបាត់​ប្រព័ន្ធ​ការិយា​ធិបតេយ្យ​​មិន​ចាំ​បាច់ផង​ និងការ​ទ្រទ្រង់​វិស័យ​ឯកជន​ដូច​ថ្ម​អារជាដើម។

​លោកបានអះអាងថា តាមរយៈការ​ខំ​បើក​ទីផ្សារ​តាម​វិស័យ​រ៉ែ​នេះ​ កម្ពុជា​បាន​នាំ​មកនូវចំណូល​គ្រាន់​តែទទួលបានពី​សួយ​សារ​មួយ​មុខ​បាន​កើន​ឡើង​ពី​ជាង ៤០ លាន​ដុល្លារ មក​ដល់​ជាង ១៣៥ លាន​ដុល្លារ​ ដែល​នេះ​គ្រាន់​តែ​គិត​ពី​សួយសារ​មួយ​មុខ​ប្រសិន​បើ​បូក​ជា​មួយ​វិស័យ​ផ្សេង​ៗ​ នឹង​អាច​ច្រើន​ជាង​នេះ​រាប់​រយ​លាន​ដុល្លារ​។

​លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ​នេះ​ជា​មុំ​សំខាន់​មួយ​ដែល​ប្រជាពលរដ្ឋ​គួរ​តែ​មាន​មោទនភាព​ ព្រោះ​នៅ​ពេល​រាជ​រដ្ឋា​ភិ​បាល​​​​ធ្វើ​ការ​អភិវឌ្ឍ​ពិត​ណាស់​គឺ​ត្រូវ​គិត​គូរ​ពី​បរិស្ថាន​ ផល​ប៉ះពាល់​ទាំង​ធម្មជាតិ មនុស្ស សត្វ ប៉ុន្តែ​នៅ​ពេល​សិក្សា​រួច​ហើយ​ឃើញ​ថា​មាន​ផល​ប៉ះពាល់​តិច​តួច​ ហើយ​ឃើញ​ផល​ប្រយោជន៍​ច្រើន គឺ​យើង​ច្បាស់​ជា​ធ្វើការអភិវឌ្ឍន៍​ ព្រោះ​ការ​អភិវឌ្ឍ​នេះ​ជា​ការ​ដាក់​លុយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​មាន​ការងារ​ធ្វើ​ផ្ទាល់ និង​មិន​ផ្ទាល់​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម