កីឡា
លោក ភោក សីហា អរគុណឯកឧត្ដម ឌី វិជ្ជា សម្រាប់ការបង្កើតពានរង្វាន់ជាច្រើនផ្ដល់ឱកាសដល់យុវជន
លោក ភោក សីហា ដែលជាគ្រូបង្វឹករបស់ក្រុមយុវជនព្រះខ័នរាជ្យស្វាយរៀង U15 ថ្លែងអំណរគុណដល់ឯកឧត្ដម ឌី វិជ្ជា ដែលបានជ្រោមជ្រែងបង្កើតឲ្យមានការប្រកួតពានរង្វាន់ជាច្រើនជាការផ្ដល់ឱកាសដល់ក្មេងៗក្នុងខេត្តស្វាយរៀងនេះបានហ្វឹកហាត់បង្កើនសមត្ថភាព។

លោក ភោក សីហា
លោក ភោក សីហា គ្រូបង្វឹក U15 ព្រះខ័នរាជ្យស្វាយរៀងបានឲ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់នេះគឺពិតជាល្អ និងមានសារសំខាន់ណាស់ចំពោះយុវជននៅក្នុងខេត្តស្វាយរៀងនេះបានចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាព និងជាការផ្ដល់បទពិសោធលើទីលាន។

យុវជនព្រះខ័នរាជ្យស្វាយរៀងកាលពីឆ្នាំ ២០២៣
គ្រូបង្វឹករូបនេះបន្ថែមទៀតថា លោកពិតជាអរគុណចំពោះការស្រឡាញ់ និងការជ្រោមជ្រែងរបស់ឯកឧត្ដម ឌី វិជ្ជា ដែលបានបង្កើតពានរង្វាន់ផ្សេងៗពិសេសដូចជាពានស្វាយរៀងខាប់នេះជាដើម។ ការបង្កើតពានរង្វាន់នេះគឺបានជំរុញ និងរួមចំណែកលើការបណ្ដុះធនធានយុវជនក្នុងខេត្តស្វាយរៀងឲ្យមានសមត្ថភាពល្អក្លាយជាជើងខ្លាំងតំណាងខេត្ត និងថ្ងៃអនាគតក្លាយជាកីឡាករអាជីពលេងក្នុងក្លឹបនានា។ ដូច្នេះយុវជនខេត្តស្វាយរៀងក៏នឹងមានជើងខ្លាំងជាច្រើនដែរដែលមានសមត្ថភាពអាចប្រកួតប្រជែងជាមួយបណ្ដាខេត្តផ្សេងៗ។

បញ្ជាក់ដែរថា ពានរង្វាន់ស្វាយរៀងខាប់ U15 លើកទី២ ឆ្នាំ២០២៦ នេះបានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ក្រោយរកឃើញម្ចាស់ជើងឯកគឺក្រុមយុវជនព្រះខ័នរាជ្យស្វាយរៀង។ ចំណែកក្រុមលេខ២ បានលើក្រុមគោព្រៃភូមិស្វាយធំ ក្រុមចំណាត់ថ្នាក់លេខ៣ បានលើក្រុមសាលាបឋមសិក្សាជ្រៃធំ។ ពានរង្វាន់នេះគឺរៀបចំឡើងនៅកីឡដ្ឋានព្រះខ័នរាជ្យស្វាយរៀងក្នុងខេត្តស្វាយរៀង៕





ទិដ្ឋភាពលើកពាន U15
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


