ព័ត៌មានអន្ដរជាតិ
ចាប់ពីស្អែក ទាំងពលរដ្ឋអង់គ្លេស និងកាណាដា អាចទៅប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការ
ចិនបានបញ្ជាក់ថា ទាំងពលរដ្ឋកាណាដានិងអង់គ្លេសអាចធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោយពេលមេដឹកនាំប្រទេសរៀងៗខ្លួន បានប្រកាសអំពីកិច្ចព្រមព្រៀងបែបនេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំងកន្លងមក។

យោងតាមភ្នាក់ងារ BBC ក្រសួងការបរទេសទីក្រុងប៉េកាំងបញ្ជាក់ពីកិច្ចព្រមព្រៀងទាំងនេះ កាលពីថ្ងៃអាទិត្យម្សិលមិញថា ទាំងពលរដ្ឋកាណាដា និងអង់គ្លេស អាចធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារទី១៧ ដោយគោលនយោបាយនេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឯណោះ។
ក្រសួងការបរទេសបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំងនេះ អាចចូលទៅកាន់ទឹកដីចិន ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់អាជីវកម្ម ទេសចរណ៍ ទៅលេងសាច់ញាតិ និងមិត្តភក្តិ ការផ្លាស់ប្តូរ ឬការឆ្លងកាត់សម្រាប់រយៈពេលមិនលើសពី ៣០ ថ្ងៃ។ នេះគឺដើម្បីសម្រួលបន្ថែមដល់ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន រវាងប្រទេសចិននិងប្រទេសដទៃទៀតផងដែរ។
ការលើកឡើងទិដ្ឋាការរយៈពេល៣០ថ្ងៃនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស និងកាណាដា លោក Keir Starmer និងលោក Mark Carney សុទ្ធតែបានទៅទស្សនកិច្ចទីក្រុងប៉េកាំងកាលពីខែមករា ដោយស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន និងងាកចេញពីសហរដ្ឋអាមេរិកដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើង។ មេដឹកនាំទាំងពីរបានសាទរចំពោះវឌ្ឍនភាព បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំកំពូលៗរបស់ចិន និងប្រធានាធិបតី ស៊ី ជិនពីង រួមទាំងបញ្ហាដូចជា ការចូលប្រើប្រាស់ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅកាន់ប្រទេសចិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


