ព័ត៌មានអន្ដរជាតិ
ថៃ រងការវាយប្រហារដោយព្យុះភ្លៀងផង និងខ្យល់ពុលផង
ក្នុងពេលដំណាលគ្នា ថៃ បានព្រមានអំពីការវាយប្រហារដោយព្យុះភ្លៀងផងនិងខ្យល់ពុលផង ដែលបង្កផលប៉ះពាល់សឹងទូទាំងប្រទេស។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី១៦ខែកុម្ភៈ ដោយដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម, តំបន់ភាគខាងកើត ខាងត្បូងនិងកណ្តាល រួមទាំងទីក្រុងបាងកក ផងនោះ នឹងជួបប្រទះព្យុះភ្លៀងលាយឡំផ្គររន្ទះ នៅថ្ងៃអង្គារ។
នៅភាគកណ្តាល ខេត្តដែលនឹងរងឥទ្ធិពលដោយសារព្យុះភ្លៀងគឺ Nakhon Pathom និង Phra Nakhon Si Ayutthaya រីឯភាគខាងត្បូងមានខេត្ត Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Yala និង Narathiwat។

ចំណែកនៅភាគខាងកើតវិញ ខេត្តដែលក៏នឹងរងឥទ្ធិពលដោយសារព្យុះភ្លៀងដែរនោះ មានដូចជា Chonburi, Rayong, Chanthaburi និង Trat។
ស្របពេលជាមួយគ្នានោះ បើតាមការផ្សាយរបស់ Khaosod ដដែល, ខេត្តចំនួន៣១ក្នុងប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ដែលប៉ះពាល់ដល់សុខភាពមនុស្ស។

មជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការបំពុលខ្យល់ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃចន្ទ កំហាប់ភាគល្អិត PM2.5 ក្នុងខេត្តចំនួន៣១ បានកើនលើសកម្រិតស្តង់ដារហើយ។
ក្នុងចំណោមខេត្តទាំង៣១ តំបន់ដែលមានខ្យល់ពុលខ្លាំងបំផុតគឺភាគកណ្តាលនិងខាងលិច ដោយ PM2.5 ខ្ពស់បំផុតបានឈានដល់ ៦០.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ បន្ទាប់មកគឺប៉ែកឦសាន ដែល PM2.5 ខ្ពស់បំផុតបានឈានដល់ ៥៩.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


