Connect with us

ព័ត៌មានជាតិ

កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគផ្ទាល់​ពីបរទេសជាង ៥ ​ពាន់លានដុល្លារ​ ចិនឈរលេខរៀងទី១​

បានផុស

នៅ

​ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក ​បន្តស្ថិត​នៅ​ក្រោម​ភាពមិនប្រាកដប្រជា​ ដោយ​សារ​ភូមិ​សាស្ត្រ​នយោបាយ និង​ការដាក់ចេញនូវពន្ធគយបដិការបស់អាមរិក ​ប៉ុន្តែ​មិនបានរាំងស្ទះ​ដល់​ការ​ទាក់​ទាញ​ការវិនិយោគនៅកម្ពុជានោះទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC) នៅ​ក្នុងឆ្នាំ​ ២០២៥ ​កម្ពុជា​ទទួល​បាន​លំហូរ​ទុនវិនិយោគផ្ទាល់​ពីបរទេស​ (FDI) ចំនួន ​៥,១ ​ពាន់លានដុល្លារ ​កើន​ឡើង​ ១៦% ​ធៀប​នឹង​ឆ្នាំ ​២០២៤។

​កំណើននេះ ត្រូវបានគាំទ្រជាចម្បងក្នុងវិស័យកម្មន្តសាល ៦៨,១% ​វិស័យហិរញ្ញវត្ថុ ១១,៩% សំណង់ ៦,១% ថាមពល ៣,៥% កសិកម្ម ២,៧% អចលនទ្រព្យ ២% និងសណ្ឋាគារ និងការកម្សាន្ត ២,២%។​

​ទិន្នន័យរបស់ ​NBC ​បង្ហាញថា ​ប្រទេសចិន​នៅ​តែ​បន្តនាំមុខក្នុងការវិនិយោគនៅកម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ មានចំណែក ៧៣,៧% នៃការវិនិយោគសរុប សិង្ហបុរី ៣៤៧ លានដុល្លារ មានចំណែក ៦,៨% កា​ណា​ដា​ ២៣០ លានដុល្លារ មានចំណែក ៤,៥% ម៉ាឡេស៊ី ១៧៤ លានដុល្លារ មានចំណែក ៣,៤% និងកូរ៉េខាងត្បូង ១៦៥ លានដុល្លារ មានចំណែក ៣,២%។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានប្រ​សាសន៍​ថា កំណើននៃទុន​វិនិយោគពីបរទេស ឆ្លុះបញ្ចាំង​ពីភាពវិជ្ជមាន​នៃបរិយាកាសធុរកិច្ច​នៅកម្ពុជា ខណៈវិនិយោគិនបរទេសមានទំនុកចិត្តខ្ពស់​មកលើរាជរដ្ឋាភិបាល។

​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​ និងសេដ្ឋកិច្ច លោក​បណ្ឌិត ជ័យ តិច ប្រាប់កម្ពុជាថ្មីថា ទោះ​បីជាពិភពលោក មានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងសង្គ្រាម នៅតំបន់មជ្ឈឹមបូពា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ឬក៏ការឈ្លានពានពីប្រទេសថៃ ក៏កម្ពុជានៅជាប់ជាប្រទេសដែលមានការទាក់ទាញបំផុតលេខរៀងទី១ នៅអាស៊ីប៉ាស៊ីហ្វិច។

យោងតាម FDI Intelligence ឆ្នាំ ២០២៤ នៅក្នុងរយៈពេល ២ ឆ្នាំបន្តបន្ទាប់​ កម្ពុជា​ត្រូវ​បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Stand Out Watch List ថា ជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ។

នៅ​ឆ្នាំ២០២៥ កម្ពុជា បន្តជាប់ដំណាច់ថា្នក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភព​​​​លោកសម្រាប់សន្ទុះ Green Field FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃ​​ការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម