សន្តិសុខសង្គម
សិស្សរៀនបើកបរដៃថ្មី បើករថយន្តធ្លាក់ចូលបឹងឈូក ខណៈពេលគ្រូកំពុងបង្រៀន
រថយន្តបង្រៀនបើកបរដៃទេព ១គ្រឿង ខណៈពេលបើកបរបង្រៀនសិស្ស ក៏ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងបឹងឈូកទាំងកំរោល ប៉ុន្តែសំណាងល្អមិនបានបណ្ដាលអោយរងរបួសនោះឡើយ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


តាមប្រភពពីកន្លែងកើតហេតុបានគេបានឃើញរថយន្ត ម៉ាក តូយូតា ហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-3166 ជារថយន្តរបស់សាលាបង្រៀនបើកបរ «ដៃទេព» សាខាផ្សារទួលពង្រ។ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយសិស្សដៃថ្មី ចំណែកគ្រូបង្រៀន អង្គុយកៅអីមុខជាមួយគ្នា។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងទឹកបឹងឈូកនៅជិតផ្លូវ។ ប៉ុន្តែសំណាងល្អរថយន្តមិនក្រឡាប់ ទើបគ្រូនិងសិស្សគ្មានរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកសល់ទីតាំង ដោយរថយន្តនោះមិនបង្កការខូចខាត និងរបួសស្នាមដល់អ្នកដទៃ សម្រេចអោយម្ចាស់រថយន្តទាក់ទង រថយន្តស្ទូចចេញពីកន្លែងកើតហេតុជួសជុលដោយខ្លួនឯង៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


