ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារមីន
មន្រ្តីអង្គការ Mag Cambodia ដែលធ្វើការពាក់ព័ន្ធសំណល់យុទ្ធភណ្ឌ បានចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម នៅភូមិទៀមលើ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីបង្កើនការយល់ដឹង និងបង្ការហានិភ័យជាយថាហេតុណាមួយ។ ការចុះអប់រំនេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយមានការចូលរួមពីមន្រ្តីអង្គការ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ការផ្សព្វផ្សាយដល់មូលដ្ឋាន ខណៈខេត្តរតនគិរី ស្ថិតនៅភាគឦសានដែលសម្បូរដោយជនជាតិដើមភាគតិច ផ្ទៃដីនៅមានសេសសល់គ្រាប់បែកមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម និងការទម្លាក់គ្រាប់បែក។បច្ចុប្បន្ន ថ្វីត្បិតតែគ្រាប់មួយចំនួនត្រូវបានអង្គភាពជំនាញដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជាកំពុងបោសសម្អាត និងបំផ្លាញចោល ប៉ុន្តែតំបន់ខ្លះនៅក្នុងខេត្តនេះមិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ។
អ្នកស្រី វិត សារៀម មន្ត្រីទំនាក់ទំនងសហគមន៍នៃអង្គការ Mag Cambodia បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនេះដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសអំឡុងពេលទៅធ្វើស្រែចម្ការដែលអាចប្រឈមហានិភ័យ។ អ្នកស្រីបន្តថា សម្រាប់ខេត្តរតនគិរី មានក្រុមអប់រំ និងផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីន ដែលជាទូទៅចុះសិក្សាស្រាវជ្រាវនៅតាមស្រែចម្ការ ហើយពេលខ្លះប្រទះគ្រាប់បែកចង្កោមក៏មាន។

អ្នកស្រីបញ្ជាក់ថា ៖«ចំពោះគ្រាប់បែក ដែលកំពុងមានវត្តមាននៅក្នុងដី ខ្លះបានផ្ទុះហើយ ខ្លះទៀតមិនទាន់ផ្ទុះនៅឡើយ។ ដើម្បីសម្គាល់ថា ទីតាំងណាមួយមានគ្រាប់បែក ដែលត្រូវបោសសម្អាត លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកអាស្រ័យផល ប្រទះឃើញភស្តុតាងសំបកគ្រាប់បែកមិនទាន់ផ្ទុះ រួចគាត់រាយការណ៍ទៅបុគ្គលិកអង្គការដើម្បីមកធ្វើការកម្ទេចចោល»។នាឱកាសនោះ អ្នកស្រីបានពញាក់ស្មារតីពលរដ្ឋថា ក្នុងករណីប្រទះឃើញអំបែងគ្រាប់ ឬគ្រាប់ចាស់ក៏ដោយ ត្រូវរាយការណ៍ទៅកាន់បុគ្គលិកអង្គការ ឬមន្រ្តីជំនាញ ដើម្បីចុះទៅពិនិត្យ និងឈានដល់ការបោសសម្អាតគ្រាប់ ហើយផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។

អាជ្ញាធរមីនកម្ពុជា រួមជាមួយអាជ្ញាធរខេត្តរតនគិរី និងដៃគូអភិវឌ្ឍន៍ (ដូចជាអង្គការ MAG) បាននិងកំពុងពន្លឿនការចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់គោលដៅ ពិសេសស្រុកវើនសៃ។ កិច្ចខិតខំប្រឹងប្រែងនេះ សំដៅធានាសុវត្ថិភាពជូនពលរដ្ឋ និងការបោសសម្អាតតំបន់រងផលប៉ះពាល់។
សូមជម្រាបថា រតនគិរីក៏ជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀត ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែកពីលើអាកាស៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


