ព័ត៌មានអន្ដរជាតិ
មេធំ Scammer ជាជនជាតិចិន បោកមនុស្សជាង ២០ ០០០នាក់ ត្រូវចាប់បាននៅ ថៃ
មេធំ Scammer ជាជនជាតិចិនត្រូវបានចាប់ខ្លួននៅថៃ ក្រោយបោកប្រាស់មនុស្សជាង ២០ ០០០នាក់ តាមរយៈរូបិយបណ្ណឌីជីថល Crypto ក្លែងក្លាយ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ មេធំ Scammer រូបនេះមានឈ្មោះ Tuan Jianlei ឬគេហៅថា «មេ Tuan» បានបង្កើតកម្មវិធីជួញដូរទ្រព្យសកម្មឌីជីថលក្លែងបន្លំមួយឈ្មោះ BHE Exchange ក្នុងឆ្នាំ ២០២៤។ គាត់បានបោះផ្សាយរូបិយបណ្ណឌីជីថល (Crypto) ក្លែងក្លាយ ហើយអន្ទោងចិត្តវិនិយោគិនជាមួយនឹងការសន្យា ផ្តល់ផលចំណេញខ្ពស់។
នៅឆ្នាំដដែលនោះ Tuan ក៏បានរត់ទៅក្រៅប្រទេស ដោយមកថៃ ហើយសំងំលាក់ខ្លួន រហូតដល់ចុងក្រោយ ទើបត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់បាននៅវីឡាមួយក្នុងស្រុក Bang Phli ខេត្ត Samut Prakan។

របាយការណ៍ប៉ូលិសក្នុងប្រទេសចិនបានឲ្យដឹងថា Tuan បោកប្រាស់មនុស្សជាង ២០ ០០០នាក់ បើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១២៨លានដុល្លារអាមេរិក។
ពេលនេះ អាជ្ញាធរថៃ បានដកហូតវីសារបស់គាត់ និងឃុំឃាំងរង់ចាំការនិរទេសទៅកាន់ប្រទេសចិនវិញ៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


