ព័ត៌មានអន្ដរជាតិ
សភាជាតិវ៉េណេស៊ុយអេឡាអនុម័តច្បាប់លើកលែងទោសអ្នកទោសនយោបាយ
សភាជាតិវ៉េណេស៊ុយអេឡា នៅថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់លើកលែងទោសដល់អ្នកទោសនយោបាយរាប់រយនាក់ ដែលជាប់ពន្ធនាគារពីបទរិះគន់រដ្ឋាភិបាល ។ នេះបើយោងការចុះផ្សាយរបស់ France24 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ។

យ៉ាងណា ច្បាប់នេះមិនរាប់បញ្ចូលដល់ក្រុមណាចោទប្រកាន់ និងបង្ហាញសកម្មភាពយោធាប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡាឡើយ។ ក្នុងនោះអាចរួមទាំងមេដឹកនាំប្រឆាំង ឬដូចករណីអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព លោកស្រី Maria Corina Machado ត្រូវបានគណបក្សកាន់អំណាចចោទប្រកាន់ថា បានអំពាវនាវឱ្យមានអន្តរាគមន៍ពីអន្តរជាតិដូចជាការទម្លាក់អតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីតំណែង។
បច្ចុប្បន្ន ច្បាប់នេះបានបញ្ជូនទៅប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez ដែលជាអ្នកជំរុញឱ្យមានច្បាប់នេះធ្វើទៅបាន ដោយសារការដាក់សម្ពាធពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោកស្រីឡើងកាន់អំណាចបណ្តោះអាសន្ន។
គួរឱ្យដឹងថា ច្បាប់នេះមានបំណងអនុវត្តឡើងវិញតាំងពីឆ្នាំ ១៩៩៩ រួមទាំងរដ្ឋប្រហារប្រឆាំងនឹងមេដឹកនាំមុន លោក Hugo Chavez និងកូដកម្មប្រេងឆ្នាំ ២០០២ និងកុបកម្មឆ្នាំ ២០២៤ ប្រឆាំងនឹងការបោះឆ្នោតឡើងវិញ បង្កឱ្យមានជម្លោះជាមួយ លោក ម៉ាឌូរ៉ូ ដែលចង់ផ្តល់ក្តីសង្ឃឹមដល់ក្រុមគ្រួសារអ្នកនយោបាយទាំងអស់ត្រឡប់ទៅផ្ទះចួបមនុស្សជាទីស្រលាញ់របស់ពួកគេវិញ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមានការភ័យខ្លាចថា ច្បាប់នេះអាចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលដើម្បីលើកលែងទោសដល់ក្រុមខ្លួនឯង និងបដិសេធដល់សេរីភាពអ្នកទោសមនសិការជួយសង្គមពិតប្រាកដ។
គួរបញ្ជាក់ថា មាត្រា៩ នៃសេចក្តីព្រាងច្បាប់នេះត្រូវបានដកចេញពីការលើកលែងទោសរបស់អ្នកទោសនយោបាយមានដូចជា៖ «បុគ្គលដែលកំពុងត្រូវបានចោទប្រកាន់ ឬអាចត្រូវបានផ្តន្ទាទោសពីបទផ្សព្វផ្សាយ ញុះញង់ ស្នើសុំ អំពាវនាវ គាំទ្រ សម្របសម្រួល ផ្តល់ហិរញ្ញប្បទាន ឬចូលរួមក្នុងសកម្មភាពប្រដាប់អាវុធ ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសវ៉េណេស៊ុយអេឡា ដោយរដ្ឋបរទេស ជាក្រុម ឬបុគ្គលណាម្នាក់»។
លើសពីនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ថា៖ « វិសាលភាពនៃច្បាប់ត្រូវតែកំណត់ចំពោះជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស ហើយមិនរាប់បញ្ចូលអ្នកដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមទាំងតួអង្គរដ្ឋ យោធាប៉ារ៉ា និងមិនមែនរដ្ឋនោះទេ»។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


