ព័ត៌មានជាតិ
ទូតកម្ពុជា និងទូតអង់គ្លេស ប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Colin James Crooks ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំសាធារណរដ្ឋកូរ៉េ នៅនិវេសនដ្ឋានរបស់ Colin James Crooks ក្នុងទីក្រុងសេអ៊ូល។

ជំនួបដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បញ្ហាតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដែលកន្លងមករដ្ឋាភិបាលបានចាប់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ និងបញ្ជូនពួកគេត្រលប់ទៅប្រទេសរបស់ពួកគេវិញជាបន្តបន្ទាប់ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។

បន្ថែមពីនេះ លោកឯកអគ្គរាជទូតក៏បានជម្រាប លោក Colin James Crooks អំពីបច្ចុប្បន្នភាពលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងភាពចាំបាច់ដែលកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកប្រធានាធិបតី Donald Trump ផងដែរ៕
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


