ព័ត៌មានអន្ដរជាតិ
អ្នកទោសនយោបាយនៅវ៉េណេស៊ុយអេឡា ធ្វើកូដកម្មអត់អាហារទ្រង់ទ្រាយធំ
យោងតាមសារព័ត៌មាន Yahoo អ្នកទោសនយោបាយវ៉េណេស៊ុយអេឡា ជាង២០០នាក់ បានធ្វើកូដកម្មអត់អាហារកាលពីថ្ងៃអាទិត្យទី២២កុម្ភៈ ដើម្បីទាមទារឲ្យមានការដោះលែងពួកគេ បន្ទាប់ពីវ៉េណេស៊ុយអេឡាចេញច្បាប់លើកលែងទោសថ្មីមួយដែលមិនរាប់បញ្ចូលករណីជាច្រើន។

កូដកម្មអត់អាហារបានចាប់ផ្តើមកាលពីយប់ថ្ងៃសុក្រ ស្ថិតនៅក្នុងពន្ធនាគារ Rodeo I នៅជាយក្រុងការ៉ាកាស។ អ្នកទោសបានត្អូញត្អែរថា ពួកគេមិនទទួលបានអត្ថប្រយោជន៍ពីច្បាប់ទាំងនោះទេ ព្រោះវារាប់បញ្ចូលតែករណីពាក់ព័ន្ធនឹងយោធា ដែលជាករណីទូទៅបំផុតនៅក្នុងពន្ធនាគារនោះតែប៉ុណ្ណោះ។
ចំពោះច្បាប់លើកលែងទោសនេះដែរ ត្រូវបានអនុម័តដោយមេដឹកនាំបណ្តោះអាសន្ន លោកស្រី Delcy Rodriguez ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកងកម្លាំងអាមេរិកបានវាយឆ្មក់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី ៣ ខែមករា ២០២៦ ដោយចាប់ខ្លួនអតីតប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ហើយនាំពួកគេទៅសហរដ្ឋអាមេរិកដើម្បីកាត់ទោសពីបទជួញដូរគ្រឿងញៀន។
បើទោះជាបែបនេះក្ដី ឥស្សរជនជាច្រើនរូបបានប្រឆាំងនិងរិះគន់ច្បាប់ថ្មី ដែលហាក់ដូចជារួមបញ្ចូលការកាត់ទោសសម្រាប់បទល្មើសមួយចំនួនដែលអាជ្ញាធរធ្លាប់ប្រើ ដើម្បីកំណត់គោលដៅលើគូប្រជែងនយោបាយរបស់លោក ម៉ាឌូរ៉ូ ។ ជាក់ស្ដែង វាមិនអនុវត្តចំពោះអ្នកដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយ ឬសម្របសម្រួល សកម្មភាពប្រដាប់អាវុធ ឬបង្ខំ ប្រឆាំងនឹងអធិបតេយ្យភាពក្នុងប្រទេសដោយបុគ្គលជាជនជាតិបរទេសនោះទេ។
ច្បាប់នេះទៀតសោត ក៏មិនរាប់បញ្ចូលសមាជិកនៃកងកម្លាំងសន្តិសុខដែលត្រូវបានកាត់ទោសពីបទធ្វើសកម្មភាពទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលចាត់ទុកថា ជាអំពើភេរវកម្ម។ ប៉ុន្តែ ការលើកលែងទោសថ្មីនេះ បានពង្រីកដល់អ្នកទោសនយោបាយចំនួន ១ ១០០០ នាក់ ក្រោយអស់រយៈពេលជិតបីទសវត្សរ៍មកហើយ ត្រូវបានដោះលែង ឬដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អនុរដ្ឋមន្ត្រីរុស្ស៊ី ចោទអឺរ៉ុបថា ធ្វើឲ្យការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនជាប់គាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


