Connect with us

កីឡា

ឈ្នះ​ ៣-០​ ឡើង​ទៅ​ជុំ​ទី៣​ មែន​តែ​លោក​ អ៊ូ​ សុផល​ កូន​ក្រុម​លេង​អត់​កើត​សោះ​មិន​ដឹង​អារម្មណ៍​ទៅ​ណា​ម្នាក់ៗ​

បានផុស

នៅ

លោក អ៊ូ​ សុផល​ គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ បង្ហាញ​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត​ជា​មួយ​កូន​ក្រុម​នោះ​ឡើយ​ ដោយ​សារ​តែ​លេង​មិន​សូវ​បានល្អ​លេង​ដោយ​មិន​មាន​អារម្មណ៍​សោះ​ម្នាក់ៗ​បើ​ទោះ​ជា​ឈ្នះ​លើ​ដៃគូ​ ៣-០​ បែប​នេះ​ក៏​ដោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​មហាផ្ទៃ​ និង​ស្នងការសៀមរាប

គ្រូ​បង្វឹក​របស់​ក្រសួង​មហាផ្ទៃ​ លោក​ អ៊ូ​ សុផល​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ប៉ះ​ស្នងការ​ ន.ប​ ខេត្ត​សៀមរាប​ ម្សិលមិញ​នេះ​ចំណុច​ដែល​កូន​ក្រុម​ធ្វើ​បាន​ល្អ​គឺ​មាន​តិច​ណាស់​ ប៉ុន្តែ​ចំណុច​ខ្វះខាត​វិញ​គឺ​មាន​ច្រើន​មែនទែន។​ នេះ​ដោយ​សារ​តែ​ប៉ះ​ខាង​សៀមរាប​កម្រិត​នៅ​ក្រោម​មហាផ្ទៃ​ទើប​អាច​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​មួយ​នេះ​បាន។​ ប្រសិន​បើ​ប៉ះ​ក្រុម​ដែល​ល្អ​មាន​កម្រិត​ប្រហាក់ប្រហែល​គឺ​មហាផ្ទៃ​យ៉ាប់​ហើយ​បើ​លេង​ដូច​ម្សិលមិញ​នេះ​នោះ។​

លោក​ អ៊ូ​ សុផល

លោក​ អ៊ូ​ សុផល​ បន្ថែម​ទៀត​ថា​ ចំណុច​ខ្វះខាត​នោះ​គឺ​ការ​ចាប់​សេវា​មិន​សូវ​បាន​ល្អ​ និង​ធ្វើ​ឲ្យ​ខូចសេវា​វិញ​ក៏​ច្រើន​ផង​ដែរ។​ កីឡាករ​ហាក់​ដូច​ជា​មិន​មាន​អារម្មណ៍​ក្នុង​ការ​លេង​ និង​មិន​បាន​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ផ្តោត​តែ​លើ​ការ​ប្រកួត​នោះ​ទេ។​ ជា​មួយ​គ្នា​នោះ​ដែរ​លោក​បាន​ព្យាយាម​សម្រួល​អារម្មណ៍​ឲ្យ​កីឡាករ​ផ្តោត​លើ​ការ​ប្រកួត​ឡើង​វិញ​ដែរ​ ប៉ុន្តែ​ម្នាក់ៗ​គឺ​នៅ​ដដែល។​

ក្រុម​មហាផ្ទៃ​ និង​ស្នងការសៀមរាប

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទះ​ស្នងការ​ ន.ប​ ខេត្ត​សៀមរាប​ ដោយ​លទ្ធផល​ ៣-០​ បាន​ឡើង​ទៅ​ជុំ​ទី៣​ វគ្គ ​៨​ក្រុម​ចុងក្រោយ។​ វគ្គ​ ៨ក្រុម​ចុងក្រោយ​នេះ​ មហាផ្ទៃ​ នឹង​ត្រូវ​ប៉ះ​ វិសាខា​ នៃ​វគ្គ​ចាញ់​ធ្លាក់​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ឆ្នាំ​២០២៦​ នេះ៕​

ក្រុម​មហាផ្ទៃ​ និង​ស្នងការសៀមរាប

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម