ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានដាក់ពន្ធខ្ពស់លើប្រទេសណាដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) បានព្រមានថានឹងដាក់ពន្ធខ្ពស់លើប្រទេសផ្សេងៗដោយប្រើច្បាប់ពាណិជ្ជកម្មខុសៗគ្នា ប្រសិនបើពួកគេហ៊ានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចឡើងថ្មីៗក្រោមបរិបទពន្ធបដិការរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការគំរាមរបស់លោក ត្រាំ យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីសប្ដាហ៍មុន បានសម្រេចថា ប្រធានាធិបតីរូបនេះបានបំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភពលោក ដោយខុសច្បាប់ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។
ការណ៍នេះកំពុងបង្កើនភាពស្រពេចស្រពិលនៃគោលនយោបាយពន្ធគយជាថ្មីសម្រាប់ពាណិជ្ជកម្មសកល ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងបណ្ដាប្រទេសផ្សេងៗ និងសហរដ្ឋអាមេរិក ដែលបង្កើតឡើងដោយសារតែគំនាបពន្ធរបស់លោក ត្រាំ។
លោក ត្រាំ សរសេរបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ ដែលចង់ល្បងនឹងការសម្រេចចិត្តដ៏គួរឱ្យអស់សំណើចរបស់តុលាការកំពូល ជាពិសេសប្រទេសដែល «បឺតជញ្ជក់ប្រយោជន៍» ពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ឬក៏រាប់ទសវត្សរ៍មកហើយនោះ នឹងរងនូវការដាក់ពន្ធកាន់តែខ្ពស់ និងអាក្រក់ជាងមុន ជាងអត្រាដែលពួកគេបានយល់ព្រមទទួលថ្មីៗនេះ។ សូមប្រយ័ត្នឱ្យមែនទែន»។
ប្រធានាធិបតីដដែលបានគូសបញ្ជាក់ថា ទោះបីជាតុលាការបានសម្រេចចិត្តលុបចោលពន្ធគយរបស់លោកក្រោមច្បាប់ IEEPA ក៏ដោយ ប៉ុន្តែលោកអាចដាក់ពន្ធក្រោមច្បាប់ផ្សេងទៀត «តាមរបៀបដ៏មានឥទ្ធិពល និងអាក្រក់ខ្លាំង ដោយមានភាពប្រាកដប្រជាផ្នែកច្បាប់» ជាងពន្ធគយចាស់ ដែលរាប់បញ្ជូលទាំងពន្ធគយបដិការ។
គួររំឭកថា ក្រោយតុលាការចេញការសម្រេចនៅថ្ងៃសុក្រ លោក ត្រាំ បានប្រកាសពីការដាក់ពន្ធថ្មី ១៥% លើទំនិញពីគ្រប់ប្រទេសទាំងអស់ក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរយៈពេល ១៥០ ថ្ងៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


