Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពស់ទឹកទន្លេមេគង្គក្នុងប្រទេស​ថៃ ធ្លាក់ចុះយ៉ាងខ្លាំងដល់​កម្រិត​ប្រកាស​អាសន្ន

បានផុស

នៅ

កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្ត Nong Khai ប្រទេសថៃ បានធ្លាក់ចុះមកត្រឹម​១,៣៧​ម៉ែត្រ ដែលជាកម្រិតទាបជាងឆ្ងាយពីចំណុចប្រកាសអាសន្ន​៩,១៦ម៉ែត្រ​ទៅទៀត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ VN Express នា​ថ្ងៃទី២៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទន្លេ​មេគង្គ​នៅ​ព្រំដែន​ថៃនិង​ឡាវ (រូបថត៖ REUTERS)

ការធ្លាក់ចុះកម្ពស់ទឹកយ៉ាងគំហុកនេះ បណ្តាលមកពីការចូលដល់​នូវ​រដូវក្ដៅជាផ្លូវការ និងការកើនឡើងកម្ដៅជាបន្តបន្ទាប់ ដែលធ្វើ​ឲ្យ​លេចចេញវាលខ្សាច់យ៉ាងធំល្វឹងល្វើយកាត់តាមស្រុកជាប់មាត់ទន្លេចំនួន៦ រួមមាន Sangkhom, Si Chiang Mai, Tha Bo, Mueang Nong Khai, Phon Phisai និង Rattanawapi។

ស្ថានភាពទឹកទាបនេះ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋនៅតំបន់ខ្លះអាចដើរដោយថ្មើរជើងពីច្រាំងខាងថៃ ទៅកាន់កោះតូចៗក្នុងទឹកដីឡាវ។ ជាពិសេសនៅស្រុក Si Chiang Mai ប្រជាជនអាចដើរទៅមកវាងច្រាំងថៃ និងកោះ Don Ching Choo ដែលជាកោះធំមួយរបស់ប្រទេសឡាវ។ នៅត្រង់​ចំណុចខ្លះ ប្រជាពលរដ្ឋទាំងថៃ និងឡាវ ថែមទាំងអាចចុះទៅចាប់ត្រីដោយមិនចាំបាច់ប្រើទូកទៀតផង។

ក្រៅពីការនេសាទ វាលខ្សាច់ដែលទើបនឹងលេចចេញមកខ្លះ ត្រូវបានប្រជាពលរដ្ឋយកធ្វើជាទីលានកីឡាបណ្តោះអាសន្នសម្រាប់ការហាត់ប្រាណ។ ទោះជាយ៉ាងណា ការធ្លាក់ចុះនៃកម្ពស់ទឹកក្នុងកម្រិតធ្ងន់ធ្ងរនេះ កំពុងបង្ហាញពីឥទ្ធិពលនៃអាកាសធាតុក្ដៅខ្លាំងមកលើតំបន់ទន្លេមេគង្គក្នុងខេត្ត Nong Khai៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម