Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ផ្សារកណ្ដាលទី១ ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំបុគ្គលិកតាមបាបរទេស

បានផុស

នៅ

នគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ សហការជាមួយសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់ និង ណែនាំធ្វើកិច្ចសន្យាដល់បុគ្គលិកបណ្តាបាបរទេសលើកំណាត់ផ្លូវលេខ១៣០ , ផ្លូវលេខ១៣៦ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរៀបចំនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង០៨ នឹង ៣០នាទីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦ អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ បានចុះណែនាំ ដល់បណ្តាបុគ្គលិកបាបរទេស ដែលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី សន​ ចំរើន​បញ្ញា​ នាយប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារកណ្តាលទី១ បានអោយដឹងថា កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងគណបញ្ជាការឯកភាពសង្កាត់ ចុះរៀបចំអនាម័យ សណ្តាប់ធ្នាប់សាធារណ: តាមបណ្តាលទីតាំងបាបរទេស នៅតាមបណ្តោយផ្លូវ១៣០ នឹងផ្លូវលេខ១៣៦ ពិសេសណែនាំស្ត្រីជាបុគ្គលិកបាបរទេសត្រូវស្លៀកពាក់អោយបានសមរម្យ ហើយបានធ្វើកិច្ចសន្យានឹងបានផ្តល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។

ជាមួយគ្នានោះ នាយប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារកណ្តាលទី១ បើសិនជាមានបទល្មើសនៅក្នុងមូលដ្ឋាន សូមប្រជាពលរដ្ឋរាយការណ៍មកសមត្តកិច្ចតាមរយ:លេខទូរស័ព្ទចំនួន ០២ខ្សែនេះ 089 848 424 , 093 848 424 ដើម្បីជាការចូលរួមសហការដល់អាជ្ញាធរមូលដ្ឋាន លើការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសណាមួយបម្រុងកើតឡើង ជួយទាន់ពេលវេលា៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម