ព័ត៌មានអន្ដរជាតិ
ហិង្សាក្រោយការស្លាប់ស្ដេចគ្រឿងញៀនម៉ិកស៊ិក កំពុងបង្កហានិភ័យដល់ការរៀបចំ World Cup
រលកនៃអំពើហិង្សានៅរដ្ឋ Jalisco បន្ទាប់ពីកងទ័ពម៉ិកស៊ិកបានសម្លាប់ស្ដេចជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល Nemesio Oseguera Cervantes រហស្សនាម «El Mencho» កាលពីថ្ងៃអាទិត្យទី២២កុម្ភៈ បានបង្កឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីសមត្ថភាពរបស់ទីក្រុង Guadalajara ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក (World Cup)។

ប្រតិបត្តិការដែលគាំទ្រដោយការផ្តល់ព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិកនេះ បានបណ្តាលឲ្យមានការដុតបំផ្លាញរថយន្ត និងការបាញ់បោះដែលសម្លាប់មនុស្សអស់រាប់សិបនាក់។ អ្នកស្រុក និងម្ចាស់អាជីវកម្មក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថា ស្ថានភាពបង្ហូរឈាម និងអសន្តិសុខបែបនេះ មិនមែនជាបរិយាកាសល្អសម្រាប់ទទួលភ្ញៀវអន្តរជាតិនោះទេ។
ទោះជាយ៉ាងណា ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានផ្តល់ការធានាថា «មិនមានហានិភ័យ» សម្រាប់អ្នកគាំទ្រដែលនឹងមកទស្សនាការប្រកួតនោះឡើយ ស្របពេលដែលអភិបាលរដ្ឋ Jalisco បានបញ្ជាក់ថា សហព័ន្ធ FIFA មិនមានបំណងផ្លាស់ប្តូរទីតាំងប្រកួតទេ។ រដ្ឋាភិបាលម៉ិកស៊ិកបានបង្កើនការបង្រ្កាបលើក្រុមឧក្រិដ្ឋជនតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោកត្រាំ ក៏បានលើកឡើងពីជោគជ័យនៃប្រតិបត្តិការកម្ចាត់មេខ្លោងគ្រឿងញៀនរូបនេះផងដែរ ខណៈកន្លងមកអាមេរិកធ្លាប់បានផ្តល់ប្រាក់រង្វាន់រហូតដល់១៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន El Mencho។
ទន្ទឹមនឹងការបន្តជួសជុលពហុកីឡដ្ឋាន ក្តីបារម្ភនៅតែបន្តកើតមានថា ការស្លាប់របស់ El Mencho អាចនឹងបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នាក្នុងចំណោមក្រុមគ្រឿងញៀន និងបង្កអសន្តិសុខកាន់តែខ្លាំង។ ទោះបីជាសហព័ន្ធបាល់ទាត់ម៉ិកស៊ិករំពឹងថា World Cup នឹងផ្តល់ចំណូលសេដ្ឋកិច្ចដល់ទៅ ៣ពាន់លានដុល្លារក៏ដោយ ក៏ប្រជាពលរដ្ឋមូលដ្ឋានមួយចំនួននៅតែមិនជឿជាក់ថា ផលចំណេញទាំងនោះនឹងធ្លាក់ដល់ដៃពួកគេឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាល និងកងឆ្មាំជាតិ កំពុងល្បាតពេញទីក្រុង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ។
សូមជម្រាបថា ព្រឹត្តិការណ៍ World Cup នឹងប្រព្រឹត្តទៅនៅលើទឹកដីម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១១ខែមិថុនា រហូតដល់ថ្ងៃទី១៩ខែកក្កដាខាងមុខ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


