កីឡា
លោក Sam Kenamer ទោះក្រុមមិនបានឡើងទៅជុំបន្ត ប៉ុន្តែមានមោទកភាពចំពោះការខំប្រឹងរបស់ក្មេងៗ
គ្រូបង្វឹកក្រុមបាល់ទះនារី CIA លោក Sam Kenamer ថាលោកពិតជាមោទកភាពចំពោះកូនក្រុមរបស់លោកដែលខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះបើទោះជាក្រុមមិនបានឡើងទៅជុំបន្តក៏ដោយ។

លោក Sam Kenamer (ខាងឆ្វេង)
លោក Sam Kenamer បើទោះក្រុម CIA មិនបានឡើងទៅជុំបន្តយ៉ាងណាក្ដី ប៉ុន្តែលោកសប្បាយចិត្ត និងមានមោកទភាពចំពោះក្រុមជាខ្លាំង។ ដោយសារតែមើលឃើញពីការខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយក្រុមដទៃទៀត។
ក្រុមរបស់លោកគឺមានសុទ្ធតែក្មេងៗអាយុប្រហែល ១៣-១៤ឆ្នាំប៉ុណ្ណោះ ដូច្នេះមិនសូវមានបទពិសោធច្រើននៅលើទីលានប្រកួតនោះឡើយ។ យ៉ាងណាការចូលរួមក្នុងការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម នេះគឺបង្ហាត់បង្រៀនច្រើនដល់កូនក្រុមរបស់លោកដូចជាយល់ដឹងពីការលេងបាល់ទះកាន់តែច្បាស់ ចេះសហការគ្នា និងបានធ្វើឲ្យរាងកាយរហ័សរហួនផងដែរ។ ការចូលរួមរបស់ CIA ជាការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។

ក្រុមបាល់ទះ CIA
គ្រូបង្វឹករូបនេះនឹងដឹកនាំក្រុមមកចូលរួមនៅឆ្នាំក្រោយទៀតបើទោះជាក្រុមមិនទទួលបានជោគជ័យធំ ឬបានឡើងទៅជុំបន្តដូចនេះក្ដី។ ការគាំទ្រពីមហាជន និងបទពិសោធល្អៗលើទីលាន ដូច្នេះក្រុមរបស់លោកត្រូវតែមកចូលរួមនៅឆ្នាំក្រោយៗទៀត។
បញ្ជាក់ដែរថា ក្រុមបាល់ទះនៃសាលា CIA FIRST INTL SCHOOL បានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល A ហើយបន្ទាប់ពីធ្វើមិនបានល្អ។ យ៉ាងណានៅប្រកួតលើកទី៣ ចុងក្រោយកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះក្រុម CIA បានយកឈ្នះលើក្រុម MAHA JAK ដោយលទ្ធផល ៣-០ មុនបិទបញ្ចប់វគ្គជម្រុះក្នុងពូល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


