Connect with us

កីឡា

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង ទទួល​​ស្គាល់​ក្លិប​​កីឡា​រត់ជីរ៉ាន់-កម្ពុជា​សមាជិកពេញសិទ្ធិ​

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ ២០២៦ ​សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាន​ប្រកាស​​ទទួល​ស្គាល់​​ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា (GeeRun Cambodia) ជាសមាជិកពេញសិទ្ធិ​របស់​ខ្លួន បន្ទាប់​ពីឃើញ​ក្លិប​នេះ​រួម​ចំណែក​ជួយ​​អភិវឌ្ឍ​កីឡា​រត់​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រកាស​ជា​ផ្លូវការ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​មាន​​លោកស្រី បេង ប៊ុននេត អនុប្រធាន​សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា  និង​កញ្ញា យ៉ាន់ សុជី ស្ថាបនិក​ក្លិប កីឡារត់ជីរ៉ាន់-កម្ពុជា ព្រម​ទាំង​មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់។

លោក​ស្រី បេង ប៊ុននេត បាន​​លើក​ឡើង​ថា ក្លិប ជីរ៉ាន់-កម្ពុជា បាន​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្មភាព​ក្នុង​សកម្មភាព​កីឡា និងជួយ​លើក​កម្ពស់​​សុខភាព​ប្រជា​ពល​រដ្ឋ។ ក្លិប​​​នេះ​ដំណើរ​ការរ​តាមគោលការណ៍កីឡាជាតិ ហេតុដូច្នេះ​ហើយ​​ទើបសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សម្រេចឱ្យចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។ ការចូលជាសមាជិករបស់ក្លិប ជីរ៉ាន់-កម្ពុជា នាពេលនេះ បានបង្ហាញពីការវិវឌ្ឍ និងជាសញ្ញាវិជ្ជមានមួយក្នុងវិស័យកីឡាជាតិ ដើម្បីសុខភាពសាធារណៈ និងឆ្ពោះទៅរកកីឡាកម្រិតខ្ពស់នាពេលអនាគត។

ចំណែក កញ្ញា យ៉ាន់ សុជី ប្រធានក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា បាន​ប្រាប់​ថា ក្លិបរបស់កញ្ញា​បង្កើតឡើងដំបូងក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសង្គមតាមរយៈកីឡារត់។ ក្លិប​​មានចក្ខុវិស័យប្រែក្លាយទៅជាក្លិប​មានទាំងការបង្ហាត់កីឡាទ្រីយ៉ាត្លុង ឌូអាត្លុង និង អាគ័រត្លុង។ សព្វ​ថ្ងៃ​នេះ​ក្លិប​មាន​កូន​សិស្ស​ជា​ច្រើន​ទាំង​មនុស្ស​ពេញ​វ័យ និង​កុមារ ទាំង​ប្រុស​-ស្រី​បាន​ចូល​រួម​​ហ្វឹក​ហាត់ ហើយ​មាន​សិស្ស​ជា​ច្រើន​បាន​ចូល​រួម​រត់​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្លិប​នេះ​មាន​​កម្មវិធីហ្វឹកហាត់​រាល់ល្ងាចថ្ងៃចន្ទ ពុធ និងសុក្រ ព្រម​ទាំង​មាន​ការហ្វឹកហាត់​ដោយ​ឥតគិតថ្លៃ​ដល់សាធារណជន​​នៅ​​រាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម