Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង តម្លៃប្រេងពិភពលោក រួមទាំងកម្ពុជា នឹងកើនឡើង ដោយសារសង្គ្រាមអ៊ីស្រាអ៊ែល-អ៊ីរ៉ង់

បានផុស

នៅ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច​ នៃរាជ​បណ្ឌិត្យសភាកម្ពុជា មើលឃើញ​ពី​ផល​ប៉ះពាល់​ចំនួន ៣ ដែល​អាច​នឹង​ជះ​ឥទ្ធិផល​មក​កាន់​ប្រទេស​កម្ពុជា​ តាម​រយៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​«​កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០២៦ នេះ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ដែល​កំពុង​តែ​កើត​មានឡើង​នា​ពេល​នេះ​អ្វី​ដែល​យើង​គិត​ទុក​ គឺ​អាច​នឹង​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​មក​ដល់​ប្រទេស​កម្ពុជា​។ ទី១ ​ប៉ះពាល់ដល់ការ​ចេញ​ទំនិញ​ទៅកាន់ទីក្រុងឌូបៃ ហើយ​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​​​កើន​ឡើង ម្យ៉ាងទៀតសង្គ្រាម​នេះនឹង​ជះ​ឥទ្ធិផល​អតិផរណា​មក​លើ​ប្រទេស​កម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំងធម្មតា លក់ចេញក្នុងតម្លៃ ៣៨៥០ រៀល ក្នុងមួយលីត្រ កើនឡើង ១០០ រៀល ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែមីនា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស តម្លៃប្រេងអន្តរជាតិ​បាន​​ហក់ឡើងខ្លាំងជិត​ ១០ ដុល្លារ ​ពេលបើកការជួញដូរ​លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២ មីនា) នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយ​អ៊ីស្រាអែល និងអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដែលបង្កការវាយបកសងសឹក​ខ្លាំង និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់៕

យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា អេមីរ៉ាតអារ៉ាប់រួម នៅក្នុងឆ្នាំ២០២៥ សម្រេច​បាន​​ប្រមាណជិត​១០០ លានដុល្លារ កាលពីឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួមមានតម្លៃប្រមាណ ៧៤ លានដុល្លារ កើនឡើង ៩,៨១% ចំណែក​ឯ​អេមីរ៉ាតអារ៉ាប់រួមនាំចូលមកវិញមានតម្លៃ ២៤,៤៣ លានដុល្លារ កើន ៤,៥៧% ប្រៀបធៀបនឹងឆ្នាំ ២០២៤។

​កម្ពុជា​បាន​ធ្វើ​ការ​នាំចេញ​នូវ​សម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត​ទៅ​កាន់​ទី​ផ្សារ​អារ៉ាប់​រួម និង​នាំចូល​មកវិញ​នូវរ៉ែប្រើ​ជា​គ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម