ព័ត៌មានអន្ដរជាតិ
អ្នកជំនាញបង្ហាញពីថ្លៃចំណាយនៃប្រតិបត្តិការ «Epic Fury» របស់អាមេរិកនៅអ៊ីរ៉ង់
ខណៈដែលការទស្សន៍ទាយពីចំណាយសរុបនៃយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅតែជាការពិបាក ក៏ការប៉ាន់ស្មានដំបូងបានបង្ហាញពីបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Anadolu សហរដ្ឋអាមេរិកអាចនឹងចំណាយអស់ប្រហែល ៧៧៩លានដុល្លារ ក្នុងរយៈពេល២៤ម៉ោងដំបូងនៃប្រតិបត្តិការ «Epic Fury»។ ការចំណាយនេះមិនទាន់បូកបញ្ចូលការរៀបចំកម្លាំងមុនការវាយប្រហារ ដែលរួមមានការចល័តយន្តហោះ និងនាវាចម្បាំង ដែលអស់ប្រាក់ប្រហែល ៦៣០លានដុល្លារបន្ថែមទៀតនោះទេ។

យោងតាមមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី ការដំណើរការក្រុមនាវាផ្ទុកយន្តហោះចម្បាំងដូចជា USS Gerald R. Ford ត្រូវចំណាយប្រាក់ប្រហែល ៦.៥លានដុល្លារក្នុងមួយថ្ងៃៗ។ លោក Christopher Peble មកពីមជ្ឈមណ្ឌល Stimson បានកត់សម្គាល់ថា ទោះបីជាមន្ទីរបញ្ចកោណមិនទាន់បញ្ចេញតួលេខផ្លូវការក៏ដោយ ក៏តម្លៃនៃអាវុធនីមួយៗ និងប្រតិបត្តិការជើងទឹកមានទំហំធំធេងណាស់ ដែលធ្វើឲ្យការប៉ាន់ស្មានចំណាយសរុបក្នុងដំណាក់កាលដំបូងនេះនៅមានភាពស្រពិចស្រពិល។
ក្រៅពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ អ្នកជំនាញព្រមានថា ការផ្គត់ផ្គង់សព្វាវុធគឺជាកង្វល់កាន់តែធំ។ លោក Peble បានលើកឡើងថា ល្បឿននៃប្រតិបត្តិការបច្ចុប្បន្ន ជាពិសេសការបាញ់ស្ទាក់ចាប់ក្នុងចំនួនដ៏ច្រើន មិនអាចបន្តទៅមុខដោយគ្មានកំណត់នោះទេ។ លោកបានប៉ាន់ស្មានថា សកម្មភាពយោធាដ៏ខ្លាំងក្លាបែបនេះ ប្រហែលជាអាចបន្តទៅមុខបានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលបញ្ហាកង្វះខាតសព្វាវុធក្នុងស្តុក ក្លាយជាកត្តាប្រឈមដ៏ចម្បងសម្រាប់កងកម្លាំងអាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


