Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ សន្តិភាព សន្តិសុខ គឺជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ រស់នៅដោយសុវត្ថិភាព

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើក​ឡើង​ថា សន្តិភាព និង​សន្តិសុខ គឺជា​មូលដ្ឋានគ្រឹះ នៃ​សុខុមាលភាព​របស់​ស្រ្តី និង​ក្រុមគ្រួសារ ដែល​ផ្តល់​នូវ​បរិយាកាស​អំណោយផល រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​ភ័យខ្លាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី បានបន្តថា លើសពីនេះទៀត សន្តិភាព និងសន្តិសុខ នឹងជួយការពារស្រ្តី និង​ក្មេងស្រី​ពី​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ការពារ​សិទ្ធិ​ស្រ្តី និង​ក្មេងស្រី និង​ការ​ផ្តល់​កាលានុវត្តភាព​ពេញលេញ​សម្រាប់​ស្ត្រី​ក្នុង​ការ​ចូលរួម​ធ្វើ​សេចក្តី​សម្រេច​ចិត្តកសាង និង​ថែរក្សាសន្តិភាព និង​សន្តិសុខ ជាពិសេសរួមចំណែកពន្លឿន​ការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់​សុខុមាលភាព និង​វិបុលភាព​គ្រួសារ និង​សង្គម​ផងដែរ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១១៥ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ ៖ «សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្រ្តី និង​គ្រួសារ» កាលពី​ថ្ងៃ​ទី ២ មីនា លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ស្ត្រី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្រ្តីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្រ្តី​តំណាង​ឱ្យ​ជីវិត ដែល​ជា​ការ​លះបង់​ក្នុងការងារប្រចាំថ្ងៃ។ ស្រ្តីវ័យកាន់តែច្រើន បទពិសោធ​កាន់តែខ្លាំង បង្កប់​ការ​យល់ដឹង​កាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្រ្តីនៅក្នុងគ្រួសារ និងសង្គម បង្ហាញ​ពីភាពខ្លាំង និងការគោរពស្រឡាញ់។

លោករដ្ឋមន្រ្តីបន្តទៀតថា «ស្ត្រី ពិតប្រាកដណាស់ គឺកំពុង​វិវត្តន៍​លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធលើគន្លងផ្លូវ​គតិបណ្ឌិត»។

លោករដ្ឋមន្រ្តី បាន​ផ្ដាំផ្ញើ​ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្ត​ខិតខំ​បំពេញ​ការងារ​ប្រកប​ដោយ សាមគ្គីភាព ក្តីស្រឡាញ់ និង​ប្រាស្រ័យ​ទាក់ទងគ្នាកាន់តែល្អប្រសើរ និង​ចេះ​ជួយ​យក​អាសា​គ្នាទៅវិញទៅមក​ដោយ​ទឹកចិត្ត​រាប់អាន​ដ៏​ស្មោះស្ម័គ្រ និង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលជានារី​ដែល​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងសុខាភិបាល និង​អង្គភាព​ថ្នាក់​កណ្តាល នៃ​ក្រសួងសុខាភិបាល​ដែល​បាន​ខិតខំ​បំពេញ​ការងារ​នា​ពេល​កន្លងមក៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម