ព័ត៌មានអន្ដរជាតិ
ថៃ បដិសេធព័ត៌មានដែលថា ខ្លួនឲ្យអាមេរិកបង្កើតមូលដ្ឋានទ័ព
ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីបញ្ជាក់ថា រាល់សេចក្តីរាយការណ៍ដែលថាមានកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឲ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានទ័ពនៅក្នុងប្រទេសថៃ គឺជាព័ត៌មានមិនពិតទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយរបស់ Thai Post កាលពីយប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២៦។

ក្នុងសន្និសីទសារព័ត៌មាននៅក្រសួងការបរទេស លោក Panidorn Pachimsawat អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យរងក្រសួង បានឆ្លើយតបទៅនឹងការចែកចាយព័ត៌មានតាមបណ្តាញសង្គមដែលអះអាងថា ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឥណ្ឌូប៉ាស៊ីហ្វិក ដែលមានលក្ខខណ្ឌឲ្យអាមេរិកមកតាំងមូលដ្ឋានទ័ព។
លោក Panidorn បានសង្កត់ធ្ងន់ថា ពាក្យចចាមអារ៉ាមទាំងនេះគឺផ្ទុយស្រឡះពីគោលនយោបាយជាតិដ៏ច្បាស់លាស់របស់ថៃ ដែលតែងតែលើកកម្ពស់ការកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះសកល។ ក្រសួងពន្យល់ថា ទោះបីជាថៃរក្សាសម្ព័ន្ធភាពសន្តិសុខដ៏យូរអង្វែងជាមួយអាមេរិក និងចូលរួមក្នុងក្របខ័ណ្ឌតំបន់ក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះគឺផ្តោតសំខាន់តែលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជួយសង្គ្រោះគ្រោះមហន្តរាយ និងបេសកកម្មមនុស្សធម៌ប៉ុណ្ណោះ មិនមែនជាការទទួលកងទ័ពបរទេសមកឈរជើងដើម្បីប្រយុទ្ធគ្នានោះឡើយ។
រដ្ឋាភិបាលបានកត់សម្គាល់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ កើតឡើងស្របពេលជាមួយនឹងជំនួបនាពេលថ្មីៗនេះរវាងឯកអគ្គរដ្ឋទូតអាមេរិក និងនាយករដ្ឋមន្ត្រីថៃ ព្រមទាំងការធ្វើសមយុទ្ធយោធា Cobra Gold 2026 ដែលកំពុងដំណើរការ។ មន្ត្រីថៃបានពន្យល់ថា វត្តមានរបស់បុគ្គលិកយោធាអាមេរិកសម្រាប់សមយុទ្ធប្រចាំឆ្នាំនេះ គឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ និងមិនមែនជាការរៀបចំមូលដ្ឋានទ័ពអចិន្ត្រៃយ៍នោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


