ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ មានតែដ្រូនអ៊ុយក្រែនទេ ដែលអាចតតាំងជាមួយដ្រូន Shahed រាប់ម៉ឺនគ្រឿងរបស់អ៊ីរ៉ង់
អ្នកជំនាញប៉ាន់ស្មានថា អ៊ីរ៉ង់មានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក Shahed រាប់ម៉ឺនគ្រឿងឯណោះ។ វីដេអូដែលចេញផ្សាយថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ហាក់ដូចជាបង្ហាញពីការផ្គត់ផ្គង់យ៉ាងច្រើនក្នុងរោងចក្រផលិតនៅឯក្រោមដី ជាសញ្ញាមួយឱ្យដឹងថា អ៊ីរ៉ង់អាចដាក់ពង្រាយអាវុធទាំងនោះ នាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាម Al Jazeera ចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងសង្គ្រាមរយៈពេលជាង១សប្តាហ៍មកនេះ ដ្រូនជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនៅប្រទេសក្នុងតំបន់នៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។
ទីក្រុងតេហេរ៉ង់អះអាងថា កំពុងវាយប្រហារសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅតំបន់ទាំងអស់នោះដែលជាការសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើការវាយប្រហារលើខ្លួន រហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង ១៣០០នាក់ និងបានធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ងថែមទៀតផង។
ចំណែកនៅអ៊ុយក្រែន បច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក (ដ្រូន) ត្រូវបានប្រើប្រាស់នៅលើសមរភូមិចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីចាប់ផ្តើមកាលពី៤ឆ្នាំមុន។
ពេលដែលដ្រូនដែលរចនាដោយអ៊ីរ៉ង់លេចឡើង នៅលើមេឃក្នុងជម្លោះកំពុងរីករាលដាលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ទីក្រុងកៀវកំពុងលេចចេញជាប្រភពនៃដំណោះស្រាយម្នាក់។
ការវាយប្រហារថ្មីៗនេះនៅទូទាំងឈូងសមុទ្ររកឃើញថាមីស៊ីលការពារដែនអាកាសរាប់លានដុល្លារត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញដ្រូនម៉ាក Shahed របស់អ៊ីរ៉ង់មានតម្លៃមិនលើសពី ៥០ ០០០ដុល្លារនោះទេ។
ចម្លើយរបស់អ៊ុយក្រែនគឺមានប្រព័ន្ធមួយចាំបាច់ ដោយប្រើប្រាស់ដ្រូនស្ទាក់ចាប់ដ្រូនផ្សេងទៀត រចនាឡើងដែលអាចបុកគ្នានៅលើអាកាសជាមួយសមត្ថភាពដ៏អស្ចារ្យ មានតម្លៃត្រឹមតែមួយភាគតូចមួយប៉ុណ្ណោះ បើធៀបនឹងតម្លៃដ្រូនរបស់អ៊ីរ៉ង់។
នៅថ្ងៃសៅរ៍ សង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមពេលអ៊ុយក្រែន និងរុស្ស៊ីត្រូវ គ្រោងនឹងជួបគ្នាចរចាសន្តិភាព ជុំមួយទៀតនៅទីក្រុងអាប៊ូដាប៊ី។
នៅថ្ងៃបន្ទាប់ យន្តហោះគ្មានមនុស្សបើក Shahed-១៣៦ រចនាដោយអ៊ីរ៉ង់បានវាយប្រហារប្រទេសនានា រួមមានប្រទេសអារ៉ាប៊ីសាអូឌីត បារ៉ែន កាតា និងអារ៉ាប់រួម។
យោងតាមក្រសួងការពារជាតិនៅតំបន់ឈូងសមុទ្រ គិតត្រឹមថ្ងៃទី៥ ខែមីនា ដ្រូនចំនួន ១ ០៧២គ្រឿង ត្រូវបានរកឃើញនៅលើទឹកដីអារ៉ាប់រួម ដែលក្នុងនោះ ១ ០០១គ្រឿង ត្រូវបានស្ទាក់ចាប់។
ប្រទេសកាតារាយការណ៍ថា ដ្រូនចំនួន ៣៩គ្រឿងត្រូវបានរកឃើញ និង ២៤គ្រឿងត្រូវបានស្ទាក់ចាប់ ខណៈប្រទេសបារ៉ែននិយាយថា ខ្លួនបានបំផ្លាញចំនួន ១២៣គ្រឿង។
ប្រទេសគុយវ៉ែតបានត្រួតពិនិត្យ និងស្ទាក់ចាប់ចំនួន ៣៨៤គ្រឿង។
នៅទីនោះហើយ ដែលអ៊ុយក្រែនកំពុងដាក់ពង្រាយបទពិសោធន៍សមរភូមិ និងដ្រូនស្ទាក់ចាប់របស់ខ្លួនជាផ្នែកមួយនៃដំណោះស្រាយ។
យោងតាមអ្នកនាំពាក្យរបស់ Skyfall ជាក្រុមហ៊ុនផលិតឯកជនអ៊ុយក្រែនមួយ ដ្រូនដែលអាចមានសមត្ថភាពជាប្រព័ន្ធស្ទាក់ចាប់នេះ ត្រូវបានដាក់ពង្រាយជាលើកដំបូងប្រហែល៤ខែមុនរួចហើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


