Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន មានបំណង​វិនិយោគ​លើ​ការ​កែច្នៃ​ស្វាយចន្ទីកម្ពុជា

បានផុស

នៅ

សមាគម​ជំរុញ​ដល់​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្មកម្ពុជា-អាស៊ាន ​ដែលមានសមាជិកក្រុមហ៊ុនចម្រុះរបស់ចិនក្នុងវិស័យផ្សេងៗ មានបំណង​វិនិយោគ​លើការ​កែច្នៃស្វាយចន្ទីកម្ពុជា ​និង​ការបង្កើត​ភណ្ឌាគារ​គយមានដែនកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៦ ​បានជួបពិភាក្សាការងារ​ជាមួយគណៈប្រតិភូ​សមាគមជំរុញ​ដល់ការ​លើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង (Wang Tong) ប្រធានសមាគម។ ​

​​លោកអគ្គលេខាធិការ​បាន​ស្នើឱ្យសមាគមជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម​ ឬទំនិញ​ពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ​ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និង​ស្នើឱ្យ​មានការគិតគូរវិនិយោគក្នុងវិស័យកសិកម្មដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និង​ឈើដាំជាដើម។

​រាជរដ្ឋាភិបាលកម្ពុជា ​កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទី ដោយ​បានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់​ការវិនិយោគនៅក្នុងតំបន់នេះ។

​លោក​អគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ដល់គម្រោង​វិនិយោគកែច្នៃ​ស្វាយចន្ទី​នេះ​ ហើយសង្ឃឹមថា​ គម្រោង​នេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម