ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមឡើងថ្លៃប្រេងដល់ ២០០ដុល្លារ/បារ៉ែល បើអ្នកជិតខាង មិនព្រមជួយគ្នាបញ្ឈប់លោក ត្រាំ
ស្របពេលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ស្រាប់ទៅហើយនោះដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ Hormuz ស្រាប់តែឥឡូវ ប្រទេសអ៊ីរ៉ង់បានគំរាមថែមទៀតថា ខ្លួននឹងធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងខ្ពស់ដល់កម្រិតកំណត់ត្រា ២០០ដុល្លារក្នុងមួយបារ៉ែល បើបណ្តាប្រទេសជិតខាង មិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទេនោះ។

សារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Ebrahim Zolfaghari ដែលព្រមានថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេសមូស្លីម នឹងស្រុះដៃគ្នាចេញការព្រមានដល់សហរដ្ឋអាមេរិកនិងរបប Zionist ប្រឆាំងសកម្មភាពដ៏កំសាក ដែលធ្វើបាបមនុស្ស ដូច្នេះអណ្តាតភ្លើងនៃសង្គ្រាម មិនឆេះរាលទៀតទេ ប៉ុន្តែបើអ្នកចង់ឲ្យតម្លៃប្រេងហក់ឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល អ៊ីចឹងបន្តធ្វើរឿងបែបហ្នឹងទៀតចុះ»។
ការព្រមាននេះកើតឡើងស្របពេល បញ្ជាការដ្ឋានយោធាកំពូលអ៊ីរ៉ង់ ក៏ចេញឱសានវាទរួចហើយថា នឹងវាយប្រហារលើរោងចក្រប្រេងទូទាំងតំបន់ ដើម្បីសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែល។

តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak នៅថ្ងៃដដែលនេះ អ៊ីរ៉ង់បញ្ជាក់ច្បាស់ៗថា បើការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់នៅតែបន្ត នោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលជាក់ជាមិនខាន។
ការព្រមាននេះទៀតសោត ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៨កុម្ភៈ បានបណ្ដាលឲ្យមានអ្នកស្លាប់ជាង ១ ២០០នាក់ រួមទាំងមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ផងដែរ និងមានអ្នករងរបួសជាង ១០ ០០០នាក់។
ជាការឆ្លើយតបយ៉ាងចាស់ដៃ អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងប្រើដ្រូនអត្តឃាតវាយប្រហារលើអ៊ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលផ្តល់ទីតាំងឲ្យមូលដ្ឋានទ័ពអាមេរិក។
អ្វីដែលធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភបំផុតនោះគឺ ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយមានប្រេងប្រមាណ ២០លានបារ៉ែលឆ្លងកាត់ជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


