Connect with us

ព័ត៌មានជាតិ

យុវជនមួយក្រុម ធ្វើកម្មវិធីអប់រំដល់កុមារ និងយុវជនដើម្បីបង្កើនការយល់ដឹងពីសីលធម៌ក្នុងគ្រួសារ និងសង្គម

បានផុស

នៅ

ដើម្បីបង្កើនការយល់ដឹងពីសីលធម៌ សុជីវធម៌ ក្នុងសង្គម និងគ្រួសារ ដល់កុមារ រួមទាំងយុវជនឱ្យកាន់តែល្អប្រសើរ យុវជនមួយក្រុម បានរួបរួមគ្នាបង្កើតកម្មវិធីអប់រំសីលធម៌សង្គម នាថ្ងៃទី២៨ ខែមីនា ខាងមុខ នៅបរិវេណអនុវិទ្យាល័យដូនកឹង ខេត្តព្រៃវែង។

(រូបភាពតំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតសិស្សនៃបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង បានបង្កើតកម្មវិធីអប់រំសីលធម៌សង្គម ក្នុងគោលបំណងចូលរួមបង្កើនការយល់ដឹងសម្រាប់កុមារ និងយុវជនពីតម្លៃនៃសីលធម៌ សុជីវធម៌ក្នុងគ្រួសារ និងសង្គមឱ្យកាន់តែល្អប្រសើរ ជាពិសេស គឺសិស្សនៅក្នុង សាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង ផ្ទាល់តែម្តង។

កម្មវិធីអប់រំសីលធម៌សង្គម រៀបចំឡើងក្រោមប្រធានបទ៖ «សីលធម៌នាំឱ្យសង្គមជាតិមានសេចក្តីថ្លៃថ្នូរ និងរីកចម្រើន» ដោយមានធម្មវាគ្មិនចូលរួមធ្វើបាឋកថា ព្រះធម្មវិជ្ជា រីម ចាន់រ៉ា ចន្ទប្បិយោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ (ភ្នំពេញ) និងលោកបណ្ឌិត ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ផងដែរ។

សូមជម្រាបថា កម្មវិធីខាងលើ មានកិច្ចសហការជាមួយនឹងក្រុមយុវនិពន្ធវ័យក្មេង និងវេទិកាអំណានដើម្បីកម្ពុជា គ្រោងរៀបចំនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកខាងមុខ នៅបរិវេណសាលាអនុវិទ្យាល័យដូនកឹង ខេត្តព្រៃវែង ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម