ព័ត៌មានអន្ដរជាតិ
ពលរដ្ឋនៅហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ច្រឡំអាចម៍ផ្កាយថាមីស៊ីល
មនុស្សជាច្រើនក្នុងប្រទេសហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ប្រទះឃើញដុំភ្លើងមួយធ្លាក់ពីលើមេឃពេលព្រលប់ថ្ងៃអាទិត្យ។ នាពេលនោះ ប៉ូលិសហូឡង់ បានទទួលការហៅទូរស័ព្ទយ៉ាងច្រើន ដោយមនុស្សបានរាយការណ៍ថា មានភ្លើងអ្វីម្យ៉ាងចេញពីមីស៊ីលរហូតដល់បុកយន្តហោះ។ យោងតាមអ្នកជំនាញ វាគឺជាអាចម៍ផ្កាយមួយប៉ុណ្ណោះ។ កម្ទេចកម្ទីរបស់វាធ្លាក់នៅប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលអាចម៍ផ្កាយនេះ បានបំផ្លាញដំបូលផ្ទះជាច្រើន។

អ្នកនាំពាក្យប៉ូលិសប្រាប់សារព័ត៌មាន NOS ថា បន្ទប់ត្រួតពិនិត្យប៉ូលិសទូទាំងប្រទេសហូឡង់ទទួលបានរបាយការណ៍ពីដុំភ្លើងដែលកំពុងហោះ។ ការសង្កេតមានភាពខុសប្លែកគ្នា ទៅតាមទីតាំងនីមួយៗ។
យោងតាមសារព័ត៌មានហូឡង់ NL Times, កាលពីថ្ងៃទី៩ខែមីនា, មនុស្សមួយចំនួនគិតថាវាជារ៉ុក្កែត ប្រហែលដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ អ្នកផ្សេងទៀតរាយការណ៍ថាជាផ្កាយដុះកន្ទុយ។ ចំណែកនៅតំបន់ Lelystad ប៉ូលិសទទួលរបាយការណ៍ជាច្រើនអំពីការធ្លាក់យន្តហោះ។
លោក Joost Hartman ជាអ្នកជំនាញអវកាស Rob van den Berg របស់ប្រទេសហូឡង់ ប្រាប់អ្នកសារព័ត៌មានថា៖ «ដុំភ្លើងនេះទំនងជាអាចម៍ផ្កាយ បំណែកថ្ម ឬលោហៈពីលំហអាកាស»។
ផ្ទុយពីរឿងពិតដែលកើតជាក់ស្តែងនិងអះអាងដោយប៉ូលិសនិងអ្នកវិទ្យាសាស្ត្ត្រ វីដេអូនៃដុំភ្លើងនេះកំពុងចរាចរនៅលើបណ្តាញសង្គម។ វាបានបង្ហាញពីការផ្ទុះមួយ។
លោក Hartman ឱ្យដឹងថា វាជាកម្ទេចកម្ទីរបស់អវកាសចូលទៅក្នុងបរិយាកាសប៉ុណ្ណោះ។
លោកប្រាប់សារប័ត៌មាន NOS ថា៖ «វាមានផ្កាយដុះកន្ទុយជាធម្មតារាប់សិបជារៀងរាល់យប់។ អ្នកឃើញពួកវានៅយប់ដែលមានអាកាសធាតុល្អ។ ផ្កាយដុះកន្ទុយភ្លឺឡើង ហើយរសាត់បាត់ទៅវិញ បន្ទាប់ពីពីរបីវិនាទី។ ប្រសិនបើវត្ថុដែលមានទំហំប៉ុនឥដ្ឋ បាល់ទាត់ ឬបាល់ហោះចូលទៅក្នុងបរិយាកាសក្នុងល្បឿនលឿន បំណែកនោះអាចបែកខ្ទេចខ្ទីបាន»។
យ៉ាងណា ប៉ូលិសអាល្លឺម៉ង់រាយការណ៍ថា កម្ទេចកម្ទីអាចម៍ផ្កាយបានធ្លាក់នៅរដ្ឋ Rhineland-Palatinate ភាគខាងលិច បង្កឱ្យខូចខាតដល់ដំបូលផ្ទះក្នុងតំបន់ Hunsrück ភ្នំ Eifel និង Koblenz។
ចំណែកនៅប្រទេសហូឡង់ និងបែលហ្ស៊ិកមិនមានការខូចខាតណាមួយកើតឡើងទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


