កីឡា
ម៉ី ម៉ី ដឹងច្បាស់ពីការលំបាករបស់កីឡាការិនីទើបមានក្ដីស្រមៃចង់បើកក្លឹបបាល់ទះសម្រាប់នារីៗនៅថ្ងៃអនាគត
អតីតលីប្រូរបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ កញ្ញា ម៉ី ម៉ី ដឹងច្បាស់ពីការលំបាកផ្សេងៗរបស់កីឡាការិនីក្នុងការហ្វឹកហាត់ដោយមិនមានក្លឹបដាច់ដោយឡែក និងត្រូវហ្វឹកហាត់ជាមួយបុរសៗទើបមានក្ដីស្រមៃចង់បើកក្លឹបសម្រាប់តែនារីៗមួយនៅកម្ពុជានាថ្ងៃអនាគត។

កញ្ញា ម៉ី ម៉ី ពេលប្រកួតបាល់
កញ្ញា ម៉ី ម៉ី បានឲ្យដឹងថា បើទោះជាឥលូវនេះរវល់ និងត្រូវដកឃ្លាចេញពីវិស័យកីឡាបាល់ទះមួយរយៈពេលយ៉ាងណាក្ដី ប៉ុន្តែចិត្តស្រឡាញ់រួមទាំងក្ដីស្រមៃនៅតែមានជានិច្ចជាមួយកីឡាមួយនេះ។ រូបគេនឹងព្យាយាមរកកន្លែងហ្វឹកហាត់បន្តនៅអូស្ត្រាលី។

កញ្ញា ម៉ី ម៉ី និងមិត្តរួមក្រុម
អតីតលីប្រូខាងលើនេះបន្ថែមទៀតថា ដោយសារតែមើលឃើញនៅកម្ពុជាពុំទាន់មានក្លឹបបាល់ទះដាច់ដោយឡែកបែបស្ដង់ដាសម្រាប់នារីៗនៅឡើយទេ ដូច្នេះនៅថ្ងៃអនាគតបើខ្លួនមានលទ្ធភាពគឺចង់បង្កើតឲ្យមានក្លឹបមួយនៅកម្ពុជា។ ការហ្វឹកហាត់របស់នារីគឺមិនដូច ឬមិនធ្ងន់ពេកដូចជាខាងបុរសៗនោះឡើយ ស្របពេលការហ្វឹកហាត់មួយចំនួនពិបាកសម្រាប់នារីសម្របខ្លួនផងដែរ។ ការហ្វឹកហាត់ ឬចំណុចមួយចំនួនទៀតក៏មានការលំបាកចំពោះនារីៗដែរ ដូច្នេះហើយទើបខ្លួនមានគំនិតចង់បង្កើតក្លឹបបែបស្ដង់ដានៅកម្ពុជាសម្រាប់តែកីឡាការិនីប៉ុណ្ណោះ។ រូបគេពិតជាចង់បង្កើនធនធានកីឡាការិនីឲ្យមានច្រើន និងប្រកបដោយសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗផងដែរ។ បច្ចុប្បន្ននេះផ្នែកបុរសគឺមើលឃើញថាមានភាពរីកចម្រើនហើយ ប៉ុន្តែខាងនារីគឺមិនទាន់មានភាពលេចធ្លោនោះឡើយទេ។

កញ្ញា ម៉ី ម៉ី និងមិត្តរួមក្រុម
បញ្ជាក់ដែរថា កញ្ញា ម៉ី ម៉ី ជាអតីតកីឡាការិនីលីប្រូនៃក្រុមបាល់ទះក្រសួងមហាផ្ទៃ។ រូបគេជាអ្នកដែលស្រឡាញ់វិស័យកីឡាបាល់ទះខ្លាំង និងធ្លាប់ហ្វឹកហាត់ច្រើនកាលនៅកម្ពុជា។ ដោយត្រូវបន្តការសិក្សាកញ្ញាក៏បានទៅប្រទេសអូស្ត្រាលីកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ហើយ៕

ម៉ី ម៉ី កាលលេងនៅមហាផ្ទៃ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


