ព័ត៌មានជាតិ
មន្ទីរពេទ្យភ្នែកខេត្តតាកែវប្រារព្ធទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក ក្រោមប្រធានបទ រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក
ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យភ្នែកខេត្តតាកែវ បានប្រារព្ធ ទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក ក្រោមប្រធានបទ រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក ស្ថិតនៅបរិវេណមន្ទីរពេទ្យផ្ទាល់តែម្តង។

កម្មវិធីនេះដែរមានការចូលរួមពីលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តតាកែវ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត និងប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកអភិបាល គីគេ ហ្វីហ្គារ៉េដូ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ ការីតាសកម្ពុជា លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរនានាក្នុងខេត្តតាកែវ និង អ្នកជំងឺចូលរួមប្រមាណជាង៦០០នាក់ផងដែរ។

ក្រោយសំណេះសំណាលជាមួយបងប្អូនអ្នកមកចូលរួមក៏ដូចជាអ្នកជំងឺមករកសេវាព្យាបាលជំងឺភ្នែក គណៈគ្រប់គ្រងមន្ទីរពេទ្យភ្នែកខេត្តតាកែវបានប្រកាសលេខទូរស័ព្ទសម្រាប់ផ្តល់ព័ត៌មានដល់បងប្អូនដែលមានមានជំងឺភ្នែក សូមហៅមកកាន់ទូរស័ព្ទលេខ៖
016 504 299 / 098 50 42 99
071 450 42 99 / 071 550 42 99
032 931 324 / 097 450 42 99
ដែលមានទីតាំង ស្ថិតនៅភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំងាយ ៣០០ម៉ែត្រ ខាងត្បូងស្តុបអូរចំបក់ទីតាំង(map) ៖ https://maps.app.goo.gl/JC9Ey8FtMm3sj95AA ៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


