ព័ត៌មានជាតិ
គិតត្រឹមខែមីនា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចការសាងសង់បានជាង៥០%
គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥២,៥៤% លឿនជាងផែនការកំណត់៤% នៃផែនការគម្រោងសាងសង់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាខាទី៣ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ និងប្រជុំពិភាក្សាវាយតម្លៃ នៃការអនុវត្តគម្រោង ត្រឹមខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាព នៃការងារសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យនេះ បានលឿនជាងកាលវិភាគកំណត់ និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់ ឱ្យពង្រឹងបន្ថែមលើគុណភាព ក៏ដូចជាគោលការណ៍សុវត្ថិភាពនានា ឱ្យកាន់តែប្រសើរឡើង។

កិច្ចប្រជុំបានពិភាក្សាលើចំនុចសំខាន់ៗ ដែលបានស្នើឡើង ក្នុងនោះលោកស្រីរដ្ឋលេខាធិការ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាបំពេញតាមគោលការណ៍កំណត់ និងដោះស្រាយឱ្យទាន់ពេលវេលា ដើម្បីគម្រោងអាចប្រព្រឹត្តទៅប្រកបដោយគុណភាព និងបានសម្រេចរួចរាល់តាមពេលវេលាកំណត់។
គួរជម្រាបដែរថា គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧ លានដុល្លារ។ កិច្ចសន្យាសាងសង់មានរយៈពេល ២៨ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ ខាងមុខ។
មន្ទីរពេទ្យនេះ សាងសង់ឡើងនៅលើទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានផ្ទៃដីសរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០ ម៉ែត្រ និងទទឹង ៥៩,៨០ ម៉ែត្រ និងកម្ពស់ ៨ជាន់ មានសមត្ថភាពទទួលជំងឺសម្រាកសរុបបាន ២០០គ្រែ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


