Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចុះចាប់អ្នកជិះបញ្រ្ចាស់ លើបណ្តោយផ្លូវ ២១៧ ដើម្បីអប់រំណែនាំ

បានផុស

នៅ

កំណាត់ផ្លូវ ២១៧ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ដាក់កម្លាំងពង្រាយដើម្បីធ្វើការឃាត់ម៉ូតូដែលជិះបញ្ច្រាស់ ហើយធ្វើការណែនាំឲ្យត្រឡប់ថយក្រោយវិញដោយ មិនឲ្យមានការជិះបញ្ច្រាសទិសចរាចរណ៍នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋមួយចំនួនធំ ដែលធ្វើដំណើរលើបណ្តោយផ្លូវលេខ២១៧ តែងតែជិះបញ្ច្រាស់ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំង ចំណុចមុខវត្តស្ទឹងមានជ័យ។ ពិសេសនោះត្រង់ចំណុចផ្លូវ២១៧ នេះដោយមានផ្លូវកាត់ទទឹងជាច្រើនដែល ប្រជាពលរដ្ឋធ្វើដំណើរយ៉ាងមមាញឹកដែលបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងផងដែរ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ដោយជំហានដំបូង និងជាថ្ងៃទី១ លោកបានដឹកនាំកម្លាំងចុះទប់ស្កាត់ ការបើកបរបញ្ច្រាស់នៅផ្លូវ ២១៧  សង្កាត់ស្ទឹងមានជ័យទី១ ដើម្បីបញ្ឈប់រាល់ការបើកបរល្មើសច្បាប់ចរាចរណ៍។ ហើយក្នុងនោះអាជ្ញាធរមិនទាន់ផាកពិន័យនោះទេ គ្រាន់តែចាប់អប់រំណែនាំសិន។ ចំណែកថ្ងៃបន្តបន្ទាប់ លោកនិងសុំគោលការណ៍ ពីអភិបាលខណ្ឌ។

លោក បានបន្តទៀតថា ចំពោះម៉ូតូប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវជាច្រើនគ្រឿងនោះ លោកមិនមានសិទ្ធិក្នុងការឃាត់ផាកពិន័យនោះទេ គ្រាន់តែឃាត់ហើយធើ្វការណែនាំនិងធ្វើការអប់រំរួចឲ្យត្រឡប់ជិះទៅក្រោយវិញ។

ជាមួយគ្នាផងដែរ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមសហការបញ្ឈប់ការជិះបញ្ច្រាស់ទិសចរាចរណ៍បន្តទៀត ព្រោះថាការជិះបញ្រ្ចាស់បែបនេះ គឺងាយជួបគ្រោះថ្នាក់ជាយថាហេតុ ហើយក្នុងនោះក៏បង្កមានការកកស្ទះចរាចរណ៍ផងដែរ៕ អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម