ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន ជំរុញឱ្យពលរដ្ឋប្រើប្រាស់បច្ចេកទេសកសិកម្មសមស្រប និងសហការគ្នាអភិវឌ្ឍដំណាំក្រូចថ្លុងឱ្យកាន់តែមានគុណភាពខ្ពស់
លោក នេត្រ ភក្ត្រា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បច្ចេកទេសកសិកម្មសមស្រប និងសហការគ្នាក្នុងការអភិវឌ្ឍដំណាំក្រូចថ្លុងឱ្យកាន់តែមានគុណភាពខ្ពស់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះផលិតផល GI របស់សង្កាត់កោះទ្រង់ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធិផលនានា នៅលើទឹកដីកោះទ្រុង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ GI ដ៏មានតម្លៃរបស់តំបន់នេះ ឱ្យបានល្អហើយពង្រីកការដាំដុះបន្ថែមដើម្បីបង្កើនចំណូល និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ។
លោករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ចំនួន ៦ មុខ ហើយក្រូចថ្លុង គឺជាផលិតផលមួយក្នុងចំណោមផលិតផលទាំងនេះ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។ ខណៈបច្ចុប្បន្ន ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។

សូមជម្រាបថា ក្រូចថ្លុងកោះទ្រង់ ជាផលិតផលមួយដែលត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ក្នុងចំណោមផលិតផលដែលបានទទួលស្គាល់ទាំងអស់។ ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។
ក្រូចថ្លុងកោះទ្រង់ ជាប្រភេទពូជក្រូចមួយប្រភេទដែលមានលក្ខណៈពិសេសខុសពីពូជក្រូចនៅតាមតំបន់នានា នៅក្នុងប្រទេស ដែលមានរសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត និងជាផលិតផលល្បីល្បាញប្រចាំនៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។

យោងតាមសាលាសង្កាត់កោះទ្រង់ មានពលរដ្ឋដាំក្រូចថ្លុងប្រហែល ៩០% លើផ្ទៃដីប្រមាណជាង ៣០ ហិកតា ដោយមានដើមក្រូចថ្លុងប្រមាណជាង ១ ម៉ឺនដើម ហើយក្នុងមួយដើមអាចមានផ្លែយ៉ាងតិច ១០០ផ្លែ ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ក្រូចថ្លុងកោះទ្រង់ អាចលក់បានក្នុងតម្លៃ ១គីឡូក្រាម ពី ៧,០០០ ទៅ ៨,០០០រៀល (តម្លៃបេះចេញពីដើម)៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


