កូវីដ-១៩
វីដេអូ៤នាទី បង្ហាញសោកនាដកម្មកូវីដនៅឥណ្ឌា អ្នកខ្លះត្រូវទុកឲ្យស្លាប់ក្នុងឡាន ព្រោះពេទ្យអស់កន្លែងដាក់
រលកទីពីរនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតកំពូលនៅពាក់កណ្តាលខែ ឧសភា។
ការព្យាករណ៍ដែលបង្ហាញនៅក្នុងកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្រ្តី Narendra Modi និងនាយករដ្ឋមន្រ្តីនៃរដ្ឋដែលរងផលប៉ះពាល់អាក្រក់បំផុត ដោយសារជំងឺកូវីដ-១៩ បានបង្ហាញថា បន្ទាប់ពីរដ្ឋ Maharashtra រដ្ឋ Gujarat និងរដ្ឋធានី New Delhi, រដ្ឋភាគខាងជើង Uttar Pradesh នឹងក្លាយជាចំណុចក្តៅដ៏ធំ ដោយមានការឆ្លងថ្មីជាង ៨០,០០០ករណី ត្រូវរាយការណ៍ជារៀងរាល់ថ្ងៃ។
នៅពេលឈានដល់ចំណុចកំពូល ករណីជំងឺកូវីដ-១៩នៅក្នុងប្រទេសអាស៊ីមួយនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០,០០០ករណីក្នុងមួយថ្ងៃ ហើយអាចនឹងធ្លាក់ចុះវិញនៅចន្លោះខែមិថុនាដល់ខែកក្កដា។
រដ្ឋ Uttar Pradesh ត្រូវបានគេរំពឹងថា នឹងទទួលរងការខ្វះខាតប្រចាំថ្ងៃដូចជាខ្វះគ្រែដែលមានអុកស៊ីសែនផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន១៦,៧៥២គ្រែ, គ្រែសង្គ្រោះបន្ទាន់ចំនួន៣,០៦១គ្រែ និងម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមយ៉ាងតិច១,៥៣៨គ្រឿង។
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការឬនៅក្នុងឡានរបស់ពួកគេ ខាងក្រៅមន្ទីរពេទ្យ ព្រោះតែពេទ្យលែងមានកន្លែងដាក់។
ខាងក្រោមនេះ គឺជាវីដេអូរយៈពេល៤នាទីដែលបង្ហាញពីសោកនាដកម្មកូវីដនៅឥណ្ឌា ដែលពិតជារន្ធត់និងតក់ស្លុត៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua

-
នយោបាយ១៥ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា