Connect with us

កីឡា

ហ្សារ៉ា ជាធនធានដ៏ឆ្នើមក្នុងកីឡាជឺជីតស៊ូ ត្រូវបានប្រកាសចូលថ្នាលជម្រើសជាតិ កម្ពុជា

បានផុស

នៅ

សហព័ន្ធកីឡាជឺជីតស៊ូ កម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃ សុក្រ ទី ២០ ខែ មីនា ឆ្នាំ ២០២៦ នេះ បានចុះកិច្ចសន្យាជាមួយយុវតីកូនកាត់ខ្មែរ-ហ្វីលីពីន ហ្សារ៉ា (Zara) ដើម្បីក្លាយជាអត្តពលិកយុវជនថ្នាលរបស់ កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប្រកាសរបស់សហព័ន្ធកីឡាជឺជីតស៊ូ កម្ពុជា បានឱ្យដឹង ថា៖ «យើងមានមោទកភាពក្នុងការប្រកាសថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) បានចុះហត្ថលេខាជាផ្លូវការជាមួយ Zara (Zazabee) ជាអត្តពលិកយុវជនថ្នាលជាតិ»។

សហព័ន្ធបានបន្តទៀត ថា៖ «Zara ដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាប្រកួតប្រជែងដ៏រឹងមាំទាំងក្នុងវិស័យជឺជីតស៊ូ និងចំបាប់។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការជួប Zara និងម្តាយរបស់នាងក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗរបស់ពួកគេមកកាន់ប្រទេសកម្ពុជាកាលពីខែមុន»។

ហ្សារ៉ា ជាកូនកាត់ខ្មែរ-ហ្វីលីពីន ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេស សហរដ្ឋអាមេរិក។ ហ្សារ៉ា ត្រូវបានគេមើលឃើញ ថា ជាកីឡាការិនីវ័យក្មេងដ៏មានសក្តានុពលម្នាក់ ដោយអាចប្រកួតទាំងកីឡាចំបាប់ និងជឺជីតស៊ូ។ តាមរយៈសមិទ្ធផល ដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Instagram របស់ ហ្សារ៉ា គឺធ្លាប់បានឈ្នះមេដាយ និងពានជាច្រើនក្នុងការប្រកួតកីឡាជឺជីតស៊ូ។

សហព័ន្ធបានដាក់ក្តីរំពឹងខ្ពស់ខ្លាំង ចំពោះវត្តមានរបស់ ហ្សារ៉ា ថា នាងនឹងក្លាយជាកីឡាការិនី ដើម្បីប្រកួតដណ្តើមមេដាយមាសជូន កម្ពុជា នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩ នៅប្រទេសអ៊ុយបេគីស្ថាន និងបន្ទាប់មកទៀត ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០៣១ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម