Connect with us

ព័ត៌មានជាតិ

កំពង់ធំ ពង្រឹងវិធានការការពារព្រៃលិចទឹក និងធនធានធម្មជាតិ

បានផុស

នៅ

នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំការការពារធនធានធម្មជាតិព្រៃលិចទឹក និងចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក ហ៊ែល តូនី បានលើកឡើងថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗដើម្បីជូនប្រជាពលរដ្ឋឡើយ។ តែត្រូវគោរព និងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបានដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះ និងជាធនធានធម្មជាតិកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

លោក ហ៊ែល តូនី បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោង ជាពិសេសលោក សាយ គឹមឡម ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងនៅក្នុង ទីបញ្ជាការស្រាលទាំង៥ទីតាំង ដែលបានលះបង់សព្វបែបយ៉ាងក្នុងការការពារនូវធនធានធម្មជាតិពីការរុករានទន្ទ្រានពីជនឱកាសនិយមបានល្អប្រសើរកន្លងមក។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង សូមបន្តវប្បធម៌និងចូលរួមថែរក្សាការពារតំបន់ជីវៈចម្រុះ ទីតាំងអភិរក្សនិងព្រៃរនាមព្រៃលិចទឹក ដែលជាជម្រកត្រីពង និងគម្របធម្មជាតិឱ្យបានគង់វង្សស្ថិតស្ថេរតទៅ ព្រោះជាតំបន់រណប នៃរ៉ាមសារស្ទឹងសែន រ៉ាមសារទន្លេឆ្មា និងបឹងទន្លេសាបផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម