សេដ្ឋកិច្ច
ជួលដីគេ ៣ ឆ្នាំ ដាំឈូក អាចរកចំណូលបានគ្រាន់បើ
គ្រួសារកសិករម្នាក់ ដែលរស់នៅក្បែរអាងទឹកកំពីងពួយ បានចាកចេញពីភូមិឋានដើម្បីប្រកបមុខរបរដាំឈូក ដោយសុខចិត្តមកជួលដីគេទំហំ ៣ ហិតា នៅឯភូមិកកោះ ឃុំព្រៃតូច ស្រុកមោងឫស្សី លទ្ធផលគឺទទួលបានសមដូចបំណង។

អ្នកស្រី ពៅ ផល្លា ជាប្រជាកសិកររស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា កន្លងមក ក្រុមគ្រួសារអ្នកស្រី ក៏បានប្រកបមុខរបរដាំឈូកបែបនេះដែរ។ នៅទីនោះ គឺដាំក្នុងផ្ទៃបឹង នៃអាងទឹកកំពីងពួយ ប៉ុន្តែនៅរដូវទឹកជំនន់ ឈូកត្រូវរលួយទាំងអស់ ដោយសារតែទឹកជន់លិច ដូច្នេះហើយ ទើបពួកគាត់សម្រេចចិត្តចាកចេញពីស្រុកកំណើត មកជួលដីគេនៅឯភូមិកកោះវិញ ព្រោះនៅទីនេះមានប្រភពទឹកគ្រប់គ្រាន់។ ការដំណាំឈូក បើសិនជាគ្មានទឹកទេ មិនអាចដាំបាននោះឡើយ។

អ្នកស្រីបានបន្តថា ការដែលមករស់នៅក្នុងភូមិកកោះនេះ គ្រួសារអ្នកស្រីបានជួលដីប្រជាពលរដ្ឋនៅទីនោះ ទំហំ ៣ ហិតា ដោយតម្លៃក្នុង ១ ហិតា គឺ ១ លានរៀល ក្នុង ១ ឆ្នាំ។ ដូច្នេះដី ៣ ហិតា ស្មើនឹង ៣ លានរៀល ក្នុង ១ ឆ្នាំ។ ការដាំឈូក ក្រោយពីភ្ជួរដីរួច ត្រូវរកកូនឈូកមកដាំទើបឆាប់បានផល បើគិតចាប់ពីដាំ គឺ រយៈពេល ៣ ខែ អាចប្រមូលផលបាន។

អ្នកស្រីសង្កត់ធ្ងន់ថា បើមានទឹកជាប់ជាប្រចាំ ឈូកអាចប្រមូលផលបានរហូត ទាំងផ្កាក្រពុំ ទាំងផ្លែ ពិសេសបើមានពិធីបុណ្យធំៗ គេតែងទៅកុម្ម៉ង់អ្នកស្រីឲ្យបេះផ្កាល្អៗ រាប់រយផ្កា ដើម្បីលក់បន្ត។ ដោយឡែក ផ្លែ គឺត្រូវបេះភ្លាមៗ យកដាក់លក់នៅលើផ្លូវជាលេខ ៥ ព្រោះការបេះភ្លាមៗ វាមានរសជាតិផ្អែមឆ្ងាញ់ ដោយសារអ្នកស្រីដាក់លក់នៅក្បែរចម្ការឈូកតែម្ដង។ ក្នុងនោះ ពេលអស់ទើបចុះកាច់បន្ថែមទៀត ធ្វើបែបនេះ គឺ ផ្លែឈូក មានរសជាតិផ្អែមឆ្ងាញ់ មិនស្វិតស្រពោនឡើយ ហើយការប្រមូលផលនេះអាចបានរយៈពេល ៣ ឆ្នាំ ទើបភ្ជួរចោល។ បើចម្ការឈូកមានស្រាប់បែបនេះ មិនចាំបាច់ដាំទៀតទេ ហើយក្រោយពីភ្ជួរដើមចាស់ចោលរួចមក កូនតូចៗ ដែលនៅក្នុងដី វានឹងចាប់ផ្ដើមដុះឡើងវិញ។ រយៈពេល ៣ ខែប៉ុណ្ណោះ គឺអាចប្រមូលផលបានបន្តទៀតហើយ។ បច្ចុប្បន្ន អ្នកស្រី លក់ផ្លែឈូក ១ បាច់ ២ ០០០ រៀល បើ ៣ បាច់ ៥ ០០០ រៀល ហើយ ១ បាច់ មានផ្លែឈូកចំនួន ៤ ផ្លែ។ បើគិតទៅ ក្នុង ១ ផ្លែ មិនបាន ៥០០ រៀល នោះទេ តែក្នុង ១ ថ្ងៃៗ អ្នកស្រី អាចរកកម្រៃសម្រាប់ចិញ្ចឹមគ្រួសារបានយ៉ាងល្អប្រសើរផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


