Connect with us

កីឡា

ក្លឹប​ចំបាប់​ព្រះធាតុ​ខេត្ត​ពោធិ៍សាត់ នឹង​ក្លាយ​ជា​កន្លែង​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​របស់​យុវជន​លើ​

បានផុស

នៅ

ក្លឹប​ចំបាប់​ថ្មី​ដែល​បង្កើត​ដោយ​កីឡាករ​ ហេង​ វុទ្ធី​ នៅ​ឯ​ខេត្ត​ពោធិ៍សាត់​បាន​រួចរាល់​ហើយ​ និង​មាន​កុមារ​ថ្នាល​មក​ហ្វឹកហាត់​ជា​បណ្ដើរៗ​ផង​ដែរ​ ខណៈ​ទីតាំង​បែប​ស្ដង់ដា​មួយនេះ​នឹង​ក្លាយ​ជា​កន្លែង​ជួយ​ឲ្យ​យុវជន​មាន​ទេពកោសល្យ​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​ទាំង​លើ​ឆាកជាតិ​-អន្តរជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង​ វុទ្ធី និង​ក្មេងៗ

ក្លឹប​ដែល​កសាង​ដោយ​កីឡាករ​ចំបាប់​ឆ្នើម​ និង​ជា​ជម្រើស​ជាតិ​ លោក​ ហេង​ វុទ្ធី​ នេះ​បាន​សាងសង់​រួចរាល់​ហើយ​នៅ​ពេល​នេះ។​ ក្លឹប​នេះ​ដែរ​គឺ​បាន​ការ​ជួយ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​លោក​ ខេស៊ី បាណេត​ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា។​

ក្លឹប​ដែល​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​នេះ​នឹង​ក្លាយ​ជា​ថ្នាល​ហ្វឹកហាត់​បែប​ស្ដង់ដា​មួយ​ជួយ​បណ្ដុះ​ធនធាន​កុមារ​ យុវជន​ ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ និង​ក្លាយ​ជា​ធនធា​សំខាន់​សម្រាប់​សហព័ន្ធ​ និង​រួម​ទាំង​ប្រទេស​ជាតិ​ផង​ដែរ។​ ក្លឹប​នេះ​គឺ​មាន​សារសំខាន់​សម្រាប់​ការ​បណ្ដុះ​ថ្នាល​ ព្រោះ​មាន​ទីតាំង​ល្អ​ត្រឹមត្រូវ​តាម​បែប​ស្ដង់ដា​ផង​ និង​មាន​គ្រូ​ដែល​ជា​កីឡាករ​អាជីព​ផង​នៅ​បង្ហាត់។​ គ្រូ​អាជីព​មាន​បច្ចេកទេស​ច្បាស់លាស់​ និង​បទ​ពិសោធ​ច្រើន​គឺ​រឹតតែ​ល្អ​ចំពោះ​ថ្នាល​ដែល​មាន​និស្ស័យ​ជា​មួយ​កីឡា​ចំបាប់​នេះ​បាន​ហ្វឹកហាត់​ឲ្យ​មានសមត្ថភាព​​ល្អ​ និង​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​តាម​ការ​ប្រកួត​ផ្លូវ​ការ​របស់​សហព័ន្ធ​ជា​ដើម។​

លោក​ ហេង​ វុទ្ធី និង​ក្មេងៗ

បញ្ជាក់​ដែរ​ថា​ ក្លឹប​ចំបាប់​ព្រះធាតុ​គឺ​បង្កើត​ឡើង​ដោយ​កីឡាករ​ល្បីឈ្មោះ​ខាង​ចំបាប់​ លោក​ ហេង​ វុទ្ធី។​ ក្លឹប​នេះ​មាន​ទីតាំង​នៅ​ភូមិឥន្ទធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។​ ក្លឹប​នេះ​មាន​កម្ពស់​ ៦ម៉ែត្រ​ ទទឹង​ ១៧ម៉ែត្រ​ បណ្ដោយ​ ៣៤​ម៉ែត្រ​ និង​ចាប់​សាងសង​តាំង​ពី​ថ្ងៃ​១២​ ខែ​មករា​ ឆ្នាំ​២០២៦​ មក​ម្ល៉េះ។​ ក្លឹប​នេះ​មាន​កុមារៗ​ចូល​មក​ហ្វឹកហាត់​ជា​បណ្ដើរៗ​ហើយ៕​

ទិដ្ឋភាព​ក្មេងៗហ្វឹកហាត់​លេង​នៅ​មុខក្លឹប

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម