Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៦ ក្រសួងអប់រំផ្តល់អាហារូបករណ៍ដល់សិស្សជាង១ម៉ឺននាក់ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សរស់នៅតំបន់ដាច់ស្រយាល និងសិស្សមានពិការភាពប្រមាណជាង១ម៉ឺននាក់ ក្នុងឆ្នាំ២០២៦នេះ ដើម្បីផ្តល់ឱកាសឱ្យពួកគេបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅថ្ងៃទី២៣ ខែមីនានេះ លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីឈានទៅសម្រេចគោលដៅក្នុងការបង្កើនអត្រាចុះឈ្មោះចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ក្រសួងអប់រំបានផ្តល់អាហារូបករណ៍ក្នុងឆ្នាំ២០២៦ សរុបចំនួន១០ ៥៥៤នាក់។ ក្នុងនោះមានការបែងចែកជា៧ប្រភេទ រួមមានសម្រាប់សិស្សទូទៅ ទាំងពីរភេទ មានចំនួន៦ ២០៦នាក់ សិស្សនារី១ ៥០៣នាក់ សិស្សក្រីក្រ១ ៩១៩នាក់ សិស្សរស់នៅតំបន់ដាច់ស្រយាលចំនួន៩២៥នាក់ សិស្សមានពិការភាព សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា ព្រមទាំងសិស្សថ្នាក់ពីរភាសាបារាំង-ខ្មែរ។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដល់តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងវិទ្យាល័យ ចំណុះរាជធានី-ខេត្តទាំង៨ រួមមានខេត្តកំពង់ឆ្នាំង សៀមរាប កណ្តាល បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ និងវិទ្យាល័យចំណុះ ដែលមានអ្នកចូលរួមផ្ទាល់សរុប១១៥នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញចំនួន ១៦៤នាក់​ ដើម្បីទទួលបានចំណេះដឹងច្បាល់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីអាចផ្សព្វផ្សាយ ណែនាំ ក៏ដូចជាជំរុញដល់សិស្សថ្នាក់ទី១២ ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបំពេញពាក្យស្នើសុំបានត្រឹមត្រូវ។

គួរបញ្ជាក់ថា និស្សិតសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាបានកើនឡើងពី២៥ម៉ឺននាក់នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់៣២ម៉ឺននាក់ នៅឆ្នាំសិក្សា២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅឧត្តមសិក្សា( អាយុ១៨ ដល់ ២២ឆ្នាំ) កើនពី ៩,៩% ដល់ ១៩%។ និស្សិតកំពុងសិក្សាផ្នែកស្លែម បានកើនដល់ ៣៦.១% នៅឆ្នាំសិក្សា ២០២៤-២០២៥៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម