Connect with us

ជីវិតកម្សាន្ដ

កម្រឃើញ! ពេជ្រ សូលីកា បោះសម្តីធ្ងន់ៗលើបណ្តាញសង្គមបន្តបន្ទាប់ ខណៈអ្នកគាំទ្រសង្ស័យគូជម្លោះចាស់

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែមិនធ្លាប់បានឃើញតារាស្រីរូបនេះ ប្រតិកម្មដោយពាក្យសម្តីធ្ងន់ៗលើបណ្តាញសង្គមឡើយ។ តួយ៉ាង បើទោះជាតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ មិនបង្ហើបពីបុគ្គលដែលអ្នកនាងសម្តៅដល់ក៏ដោយ តែអ្នកគាំទ្រមើលឃើញថា កំហឹងដែលកំពុងឆេះឈួលនេះ គឺផ្តើមចេញពីវីដេអូខ្លីមួយរបស់គូជម្លោះចាស់ គឺអ្នកនាង Fiyata ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះចាស់ដែលស្ងប់ស្ងាត់អស់ប៉ុន្មានឆ្នាំទៅហើយ បែរជាត្រូវវែកញែកផ្អើលបណ្តាញសង្គមជាថ្មីក្នុងចង្កោមអ្នកគាំទ្រតារាស្រីទាំង ២ដួង គឺអ្នកនាង ពេជ្រ សូលីកា និងអ្នកនាង ហ្វីយ៉ាតា។

បើតាមសារឆ្លងឆ្លើយសម្តីរវាងអ្នកគាំទ្រ និងការប្រតិកម្មរបស់ idol រៀងៗខ្លួន ធ្វើឱ្យសាធារណជនមើលឃើញថា សារសម្តីធ្ងន់ៗរបស់ ពេជ្រ សូលីកា គឺសម្តៅដល់វីដេអូខ្លីមួយដែល ហ្វីយ៉ាតា បានបង្ហោះ ខណៈក្នុងវីដេអូនោះ គឺមានថតជាប់តារាចម្រៀង ពេជ្រ សូលីកា ។ ហើយអ្វីដែលបង្កជាការវែកញែកនោះ គឺសកម្មភាពដែល ហ្វីយ៉ាតា បង្ហាញក្នុងវីដេអូនោះ ដោយមតិខ្លះយល់ថា ជាចេតនាបញ្ឆិតបញ្ឋៀងដល់តារាចម្រៀង ពេជ្រ សូលីកា តែម្តង។

ដោយសារតែបែបនេះ ធ្វើឱ្យមតិភាគច្រើនជឿថា ជាមូលហេតុដែលធ្វើឱ្យតារាចម្រៀង ពេជ្រ សូលីកា ចេញសារមិនពេញចិត្តជាហូរហែរ ចាប់តាំងពីរាត្រីថ្ងៃទី២៣ រហូតមកដល់ថ្ងៃអង្គារ៍នេះ។

ជាក់ស្តែង តាមរយៈសារជាបន្តបន្ទាប់នោះ ពេជ្រ សូលីកា បានលើកឡើងពាក់ព័ន្ធនឹងរឿងរ៉ាវនៃទង្វើនរណាម្នាក់ ដែលបើទោះបីជាអាចអត់ឱនបាន តែមិនអាចបំភ្លេចស្ទើរតែមួយជីវិត។ អ្នកនាងក៏បានរំលឹកអតីតកាលឈឺចាប់កន្លងដែលធ្លាប់ជួបប្រទះ និងផ្តាំទៅបុគ្គលរូបនោះថា “បើជ្រុលតែអាត្មានិយមហើយ កុំស្ដាយស្រណោះនូវអ្វីដែលធ្លាប់កើតឡើង សំណាងហើយកាលណោះដែលខ្ញុំនិងកូនមិនកើតអី ជីវិតខ្ញុំដូចរស់សារជាថ្មីម្ដងទៀតអ៊ីចឹង”។

អ្នកនាងណែនាំដែរថា “សន្សំបុណ្យឱ្យយច្រើនៗទុកសម្រាប់កូនៗ វ័យនេះគឺវ័យសន្សំលុយ រកលុយ កាត់បន្ថយបញ្ហា រឿងធំទៅជាតូច រឿងតូចទៅជាគ្មានរឿង ស្ដាប់ដោយពិចារណាទៅ កុំសម្ដែង កុំDrama អីទៀត”។

តារាចម្រៀងរូបនេះ ក៏បញ្ជាក់ទៅកាន់បុគ្គលដែលមិនចូលចិត្តខ្លួនរូបនោះ ដោយគូសបញ្ជាក់ថា ខ្លួនពិតជាហត់នឹងរកលុយណាស់ គ្មានពេលគិតរឿងមិនបានការទេ ខណៈចិត្តគំនិតវិញ ក៏ជ្រះថ្លាខ្លាំង លែងមានគំនុំគំគួនអីមកយូរហើយ មិនស្អប់ មិនខឹង តែក៏មិនចង់ពាក់ព័ន្ធបន្ត ពោលគឺ ស្គាល់ត្រឹមប៉ុណ្ណឹងបានហើយ។

ជាមួយគ្នានេះ ពេជ្រ សូលីកា ក៏ប្រាប់អ្នកស្គាល់ខ្លួនទុកមុនដែរថា កុំបាច់ចិត្តល្អ ចង់ surprised រឿងហ្នឹងអី ព្រោះខ្លួនមិនបានរំភើប។ អ្នកនាងថា “អ្នកមិនបាននៅក្នុងហេតុការណ៍ដែលខ្ញុំនិងកូនដែលកំពុងនៅក្នុងពោះ ខ្ញុំកំពុងជួបអ្វីខ្លះនោះទេ អ្នកស្ទើតែលែងឃើញមុខខ្ញុំនិងកូនលើលោកនេះទៅហើយ”។

ពេជ្រ សូលីកា បញ្ជាក់ទៀតថា ជីវិតខ្លួនពេលនេះរស់នៅបានល្អខ្លាំងណាស់ មិនខ្វះមុខខ្វះក្រោយ ឯកូនក៏បានរៀនសូត្រសាលាល្អ ទោះមិនមែនជាអ្នកមាន ប៉ុន្តែរបស់របរប្រើប្រាស់បើចង់ហើយ ត្រូវតែមាន។ អ្នកនាងពន្យល់ដែរថា បើទោះជាចរិតខ្លួនលេងសើចច្រើន ក៏ព្រោះចង់ឱ្យគេសប្បាយដែរ ប៉ុន្តែការងារវិញ គឺមួយៗ ច្បាស់ៗ បើមិនច្បាស់មិនមែនមានថ្ងៃនេះទេ។

គួររំលឹកថា ពេជ្រ សូលីកា និង ហ្វីយ៉ាតា (ថៃ នារីសុជាតា) គឺជាអតីតមិត្តភក្តិជិតស្និទ្ធដែលធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា។ តែទោះជាយ៉ាងណា ទំនាក់ទំនងអ្នកទាំងពីរបានផ្លាស់ប្តូរទៅជាភាពរកាំរកូស រហូតកើតជាជម្លោះហែកហួររឿងរ៉ាវផ្ទាល់ខ្លួនម្ខាងទៀត។ តួយ៉ាង ជាង ៦ឆ្នាំមុន ហ្វីយ៉ាតា និង បែននីយុាំង បានព្យាយាមបំបាក់មុខអតីតមិត្ត ដោយទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនគ្រប់សព្វបែបយ៉ាង ស្របពេលជីវិតគ្រួសារ ពេជ្រ សូលីកា ហាក់ដូចស្បៃអន្តរកាលគ្រប់ដណ្តប់មិនចប់មិនហើយ និងសូម្បីតែកំឡុងពេលពពោះកូនក្នុងផ្ទៃ ជាហេតុដែលមិនអាចផ្សះផ្សារទំនាក់ទំនងបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម