Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ថា​វៀតណាម​តែងតែ​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​មិត្តភាព​របស់​ខ្លួន​ជាមួយ​កម្ពុជា​

បានផុស

នៅ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក តូ ឡាំ បាន​លើក​ឡើង​ថា​ ប្រទេស​លោក​តែង​តែ​ផ្ដល់​អទិភាព​ខ្ពស់​ចំពោះ​មិត្ត​ភាព​របស់​ខ្លួន​ជាមួយ​កម្ពុជា គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សន្ដិភាព និង​ស្ថិរភាព​របស់​ប្រទេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​វៀតណាម VNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ VNA ការ​លើក​ឡើង​នេះ​គឺ​ក្នុង​ពេល​ដែល​លោក តូ ឡាំ ជួប​ពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សម្ដេច​សង្គហបណ្ឌិត ម៉ែន សំអន រដ្ឋធានី​​ហាណូយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០២៦ ដោយ​​អគ្គលេខាធិការ​បាន​អបអរ​សាទរ​ចំពោះ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​គ្នា​រវាង​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម​ ដែល​បាន​អះអាង​ពី​ការ​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្ត​ភាព​ពី​វៀតណាម​ចំពោះ​កម្ពុជា លោក​ជឿ​ជាក់​ថា​ស្ថាប័ន​ទាំង​ពី​នឹង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ការ​សន្យា​ដែល​បាន​ព្រមព្រៀង​ឱ្យ​កាន់​តែ​ជិត​ស្និត​ថែម​ទៀត​។

រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រណសិរ្ស​មាតុភូមិ​វៀតណាម​ ធ្វើ​ឡើង​នៅ​រដ្ឋធានី​ហាណូយ​ កាល​ពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៦។ ​

​​​ប្រធាន​ក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សម្ដេច​សង្គហបណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់​ថា​ ក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពូជា​បាន​ផ្ដោត​ខ្លាំង​លើ​ការ​អប់រំ​យុវជន​ជំនាន់​ក្រោយ​អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​កម្ពុជា-វៀតណាម។ សម្ដេច​បន្ថែម​ថា​ក្នុង​បរិបទ​នៃ​ពិភព​លោក​កំពុង​វិវត្តន៍​ស្មុគស្មាញ និង​មិន​ប្រាកដ​ប្រជា​ភាព​ជា​អ្នក​ជិត​ខាង​ល្អ និង​ចំណង​មិត្តភាព​កម្ពុជា-វៀតណាម​ មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​ឡើយ​ និង​នៅ​តែ​បន្ត​រឹង​មាំ​ថែម​ទៀត​។

សម្ដេច​បន្ថែម​ថា​សច្ចភាព​​នៃ​ការ​ជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម បានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បង០៣ គឺ​ប្រវត្តិ​សាស្ត្រ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌ ដែល​ប្រទេស​ទាំង​ពីរ​បាន​ជួយ​គ្នា​ទៅ​វិញ​មក​ក្នុង​សង្គ្រាម​បង្រួប​បង្រួម​ទឹក​ដី ការ​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាសន៍ គាំទ្រ​សេដ្ឋកិច្ច​គ្នា​ទៅ​វិញ​ទៅមក​ និង​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ប្រពៃណី និង​ទំនាក់ទំនង​ប្រជាជន​-ប្រជាជន​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម