ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិកប្រកាសប្ដេជ្ញារារាំងថវិកា ២០០ពាន់លានដុល្លារ សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់
សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានចេញមុខប្រកាសថា លោកនឹងមិនគាំទ្រដាច់ខាត ចំពោះសំណើសុំកញ្ចប់ថវិកា២០០ពាន់លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦។

លើសពីនេះ លោកក៏គ្រោងនឹងដាក់ចេញនូវសេចក្តីសម្រេចរួមមួយ ដើម្បីបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ីស្រាអែលផងដែរ។ ថ្លែងប្រាប់ទូរទស្សន៍ CNN លោក Sanders បានរិះគន់រដ្ឋបាលលោក ដូណាល់ ត្រាំ យ៉ាងធ្ងន់ៗ ចំពោះការបើកការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ដែលបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដោយលោកសង្កត់ធ្ងន់ថា ប្រជាជនអាមេរិកមិនចង់បានសង្គ្រាមនេះទេ។
លោក Sanders បានបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋអាមេរិក ដោយលើកឡើងថា ខណៈដែលរដ្ឋាភិបាលចំណាយលុយរាប់រយពាន់លានដុល្លារលើសង្គ្រាម ពលរដ្ឋខ្លួនឯងវិញកំពុងតែដង្ហោយហៅរកជំនួយ ព្រោះតែតម្លៃសាំងឡើងថ្លៃ រួមទាំងការហក់ឡើងនៃតម្លៃផ្ទះសម្បែង សេវាសុខាភិបាល និងអាហារ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់លោកគឺចង់បញ្ឈប់ការបញ្ជូនគ្រាប់បែកចំនួន ២០ ០០០គ្រាប់ និងគ្រឿងចក្រទៅឲ្យអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី២៨ខែកុម្ភៈមក សង្គ្រាមនេះបានឆក់យកជីវិតមនុស្សអស់ជាង ១៣៤០នាក់ហើយ ក្នុងនោះមានទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់ផងដែរ។ ស្ថានភាពនេះបានធ្វើឲ្យអ៊ីរ៉ង់វាយបកវិញតាមរយៈដ្រូន និងមីស៊ីល ដែលមិនត្រឹមតែបង្កឲ្យមានភាពវឹកវរក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពិភពលោក ការដឹកជញ្ជូនតាមកប៉ាល់ និងវិស័យអាកាសចរណ៍អន្តរជាតិយ៉ាងខ្លាំងក្លាទៀតផង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


