កីឡា
ក្រៅពី M10 និង CR7 មានកីឡាករម្នាក់ទៀត ត្រៀមបំបែកកំណត់ត្រា បង្ហាញខ្លួនច្រើនលើកបំផុតនៅ World Cup
នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ នឹងមានកីឡាករបាល់ទាត់ ៣ នាក់ បំបែកកំណត់ត្រា ក្លាយជាកីឡាករបង្ហាញខ្លួនច្រើនលើកបំផុត ពោលគឺចំនួន ៦ លើក ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក។

ជាការពិត អ្នកគាំទ្រទូទាំងពិភពលោក ប្រាកដជាបានដឹងរួចហើយ អំពី Cristiano Ronaldo និង Lionel Messi ដែលបច្ចុប្បន្នបានក្លាយជាកីឡាករ បង្ហាញខ្លួនច្រើនលើកបំផុតនៅ World Cup ពោល គឺចំនួន ៥ ដងដូចគ្នា។ យ៉ាងណា ប្រសិនបើកីឡាករកំពូលទាំង ២ បង្ហាញខ្លួននៅ World Cup 2026 ខាងមុខមួយទៀត នោះពួកគេនឹងបង្ហាញខ្លួនជាលើកទី ៦ លើកនៅក្នុងប្រវត្តិសាស្ត្រ។
ទោះបីជាយ៉ាងណា នៅមានកីឡាករម្នាក់ទៀត ដែលមិនសូវមានគេលើកយកមកនិយាយច្រើន គឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិ ម៉ិកស៊ិក កីឡាករ Guillermo Ochoa ក៏បង្ហាញខ្លួនបាន ៥ លើកផងដែរ។ អ្នកចាំទីវ័យ ៤០ ឆ្នាំរូបនេះ នឹងបំបែកកំណត់ត្រាបង្ហាញខ្លួនបានចំនួន ៦ លើកនៅ World Cup ដូចប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន និង ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែរ ប្រសិនបើរូបគេបង្ហាញខ្លួននៅ World Cup 2026 មួយលើកទៀត។

គួរបញ្ជាក់ ថា បច្ចុប្បន្នមានតែកីឡាករ ៣ នាក់នេះប៉ុណ្ណោះ ដែលបង្ហាញខ្លួនបានច្រើនលើកជាងគេបំផុតនៅ World Cup។ ពួកគេទាំង ៣ នាក់ សុទ្ធតែបានចាប់ផ្តើមលេង World Cup ដំបូងពីឆ្នាំ ២០០៦ ដូចគ្នា ដែលគិតមកដល់បច្ចុប្បន្នបង្ហាញខ្លួនសរុបបានចំនួន ៥ លើក និងត្រៀមបង្ហាញខ្លួនលើកទី ៦ នៅ World Cup 2026៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


